អ្នកនាំពាក្យអាកាសចរស៊ីវិល បានអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញ រើសអើង ចំពោះអ្នកដំណើរជនជាតិថៃនោះទេ

ចែករំលែក៖

ភ្នំពេញ៖​ អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា​ បានអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញ រើសអើង ចំពោះអ្នកដំណើរជនជាតិថៃនោះទេ។​ ការអះអាងយ៉ាងដូច្នេះ ធ្វើឡើង ដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់បណ្តាសារព័ត៌មានថៃមួយចំនួន ដែលផ្សាយថា សមត្ថកិច្ចកម្ពុជា នៅតាមអាកាសយានដ្ឋានអន្តរជាតិ ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើទុក្ខបុកម្នេញចំពោះជនជាតិថៃ ដែលចេញចូលកម្ពុជា។

អ្នកនាំពាក្យអាកាសចរស៊ីវិលរូបនេះ បានគូសបញ្ជាក់ថា អ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃវិញ ហើយមានប្រវត្តិធ្វើ ដំណើរច្បាស់លាស់ ដែលកត់ត្រាក្នុងប្រព័ន្ធធ្វើដំណើរ គឺមិនមានការសួរនាំអ្វីនោះទេ។ ជាមួយគ្នានេះ ចំពោះអ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចូលកម្ពុជា ហើយ មិនមានប្រវត្តិចូលមកកម្ពុជាគឺសមត្ថកិច្ចមានការអនុវត្តវិធានការរក្សាសុវត្ថិភាព និងសន្ដិសុខមួយចំនួន តាមរយៈសំណួរ-ចម្លើយ និងតម្រូវឱ្យមានការបង្ហាញឯកសារអំណះអំណាង និងគាំទ្របន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ដោយឡែក ចំពោះជនជាតិបរទេស ដែលមិនមែនជាជនជាតិថៃ ធ្វើដំណើរចេញចូលកម្ពុជាតាមរយៈប្រទេសថៃ មិនមានសួរនាំអ្វីនោះទេ ហើយកម្ពុជានៅតែជាប្រទេសមានសុវត្ថិភាព និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់។

...

យោងតាម លោក ស៊ីន ចាន់សិរីវុត្ថា ការហោះហើរដែនអាកាសតភ្ជាប់រវាងបាងកក-ភ្នំពេញ ,បាងកក-សៀមរាប, ភូកេត-សៀមរាប នៅរក្សាប្រក្រតីភាពដដែល មិនមានការប្រែប្រួលនោះទេ គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។ យ៉ាងណាមិញ ដោយសារតែកត្តាទីផ្សារ មានការលុបជើងហោះហើរមួយចំនួនតូច ដោយសារតែមិនសូវមានភ្ញៀវ និងតម្រូវការធ្វើដំណើរដូចមុន៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print