ខេត្តកណ្ដាល៖ នគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនបុរសចំណាស់ម្នាក់ ករណីហិង្សាដោយចេតនា ។ករណីនេះបានកើតឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៩និង៤៥នាទី នៅចំនុចភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ វាំង ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ យ៉េង យ៉ាត ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន )។ តេស្តទឹកនោរកសារធាតុញៀនអវិជ្ជមាន(-) វត្ថុតាងចាប់យករួមមានៈ ១. ឈើច្រត់មួយធ្វើពីឬស្សី មានប្រវែង០,៩០ម៉ែត្រ (ជារបស់ជនសង្ស័យ) ។ ២. អាវយឺត ពណ៌ស ដៃខ្លីមានប្រលាក់ឈាម (ជារបស់ជនរងគ្រោះ) ។
ប្រភពដដែលបន្តថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៩និង៤៥នាទី ជនសង្សយ័ ឈ្មោះ យ៉េង យ៉ាត បានអង្គុយហូបបាយ ហើយក៏បានយកស្រាបៀរកម្ពុជាមួយកំប៉ុង មកអង្គុយផឹក ពេលហូបបាយរួច ជនសង្ស័យ បានដើរទៅសម្រាកនៅរោងខាងក្រោយផ្ទះបានប្រហែលមួយម៉ោង។ បន្ទាប់មកជនសង្សយ័ បានឮសម្លេងធុងបាស់ចាក់លឺសម្លេងខ្លាំងៗពេក បានដើរមកផ្ទះវិញ ហើយបានដើរចេញពីផ្ទះទៅរកអ្នកដែលចាក់ធុងបាសលឺសម្លេងខ្លាំងៗ ពេលនោះជនសង្ស័យ ក៏បានស្រែកពីផ្លូវទៅថា អ្នកណាវើយចាក់ធុងបាស់លឺសម្លេងខ្លាំងៗម្លេះ សុំបន្ថយសម្លេងតិចទៅ ពេលស្រែកសួរម្តងរួចហើយមិនមានអ្នកឆ្លើយ ជនសង្ស័យ បានដើរចូលទៅសួរជនរងគ្រោះឈ្មោះ គង់ វាំង ភេទប្រុស អាយុ ៧២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ហេីយជនរងគ្រោះ បានដើរចេញពីក្នុងផ្ទះ រួចសួរទៅជនសង្ស័យថាមានរឿងអីហែ្ហង ភ្លាមនោះជនសង្ស័យឆ្លើយទៅវិញថា មិចហែងសប្បាយចិត្តនិងរឿងសង្រ្គាម ថៃវ៉ៃយកដីខ្មែរនឹងមែនក្រោយពីបានលឺដូច្នេះឈ្មោះ គង់ វាំងភេទប្រុស ក៏បានស្ទុះមកទះកំផ្លៀងជនសង្ស័យមួយកំភ្លៀងចំថ្ពាល់ខាងឆ្វេងបណ្តាលឲ្យជនសង្ស័យដួលទៅនឹងដី បន្ទាប់មក ជនសង្សយ័បានស្ទុះក្រោកឈរមកវិញហើយបានយកដំបងឬស្សី(ឈើច្រត់) វ៉ៃ ទៅលីជនរងគ្រោះ ឈ្មោះ គង់ វាំងភេទប្រុស ចំនួនមួយដំបងចំក្បាលបណ្តាលឲ្យជនរងគ្រោះ បែកក្បាលចំហៀងខាងឆ្វេង ផ្នែកខាងលើចេញឈាម បន្ទាប់មកក៏មានបងប្អូនខាងជនរងគ្រោះ ស្ទុះមកឃាត់មិនឲ្យមានរឿងបន្តទៀត និងបានយកជនរងគ្រោះទៅមន្ទីរពេទ្យ បន្ទាប់មកជនសង្ស័យ ឈ្មោះ យ៉េង យ៉ាត ភេទប្រុស បានដើរទៅផ្ទះវិញ បន្ទាប់មកឈ្មោះគង់ បុី ភេទប្រុស អាយុ៣៤ ឆ្នាំជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវជាចៅជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ផបាលឈើទាល ពេលទទួលបានបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍ឈើទាល បានសហការជាមួយកម្លាំងជំនាញស្រុក ចុះដល់កន្លែងកើត បាននាំខ្លួនជនសង្សយ័ ឈ្មោះ យ៉េង យ៉ាត ភេទប្រុស រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ ដើម្បីសួរនាំ នៅចំពោះមុខនគរបាលជនសង្ស័យ បានសារភាពថាៈ ខ្លួនពិតជាបានយកឈើច្រត់វាយទៅលើជនរងគ្រោះមែន មូលហេតុដែលខ្លួនវាយគឺខឹងជនរងគ្រោះទះកំភ្លៀងមកលើខ្លួនមុន ក្រោយពីធ្វេីការសាកសួរ កម្លាំងជំនាញសុំគោលការណ៍មេឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដេីម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ









