ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បង្រ្កាបករណីឆបោក (ខ្ចីម៉ូតូ)ដល់ឃាត់ខ្លួនជន សង្ស័យពីរនាក់និងប្រគល់ម៉ូតូទៅឲ្យម្ចាស់ដើមវិញ។
មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងថា នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៣និង ៤០ នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលចាន់សែន នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានទទួលពាក្យបណ្តឹងពី ឈ្មោះ នី ណា ភេទប្រុស អាយុ៤៤ រស់នៅភូមិស្ដុកតោលថ្មី ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ បានប្តឹងទៅលើជនសង្ស័យឈ្មោះ ស៊ីម សាន ភេទប្រុស អាយុ ២២ ឆ្នាំរស់នៅភូមិត្រពាំងថ្ម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១១និង៣០នាទី ឈ្មោះ ស៊ីម សាន្ត បានខ្ចីម៉ូតូរបស់គាត់០១គ្រឿង ដើម្បីជិះទៅផ្សារបាត់ដឹង ហើយក៏មិនឃើញជិះម៉ូតូយកមកឲ្យវិញ ។
ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៥និង០០នាទី កម្លាំងជំនាញនៃអធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ :
១.ឈ្មោះ ស៊ីម សាន ភេទប្រុស អាយុ២២ឆ្នាំនិង ២. ឈ្មោះ ឆុន រ៉ុម (ហៅម៉ៅ) ភេទប្រុស អាយុ១៨ឆ្នាំ ជនសង្ស័យទាំង០២នាក់ខាងលើរស់នៅភូមិត្រពាំងថ្ម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ។
-ជនសង្ស័យទាំង០២នាក់ខាងលើជាមុខសញ្ញាចាស់នឹងធ្លាប់ជាប់ពន្ធនាគារចំនួន០៥លើករួចមកហើយ ពាក់ព័ន្ធនិងករណីចោរកម្ម ។
វត្ថុតាងដកហូតម៉ូតូ០១គ្រឿងម៉ាក់សង់C125 ពណ៌ខ្មៅ សេរីឆ្នាំ2018 ពាក់ផ្លាកលេខ កំពង់ស្ពឺ 1K-2052 សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញហើយ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យទៅ កាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕










