សម្តេច ម៉ែន សំអន  ចែកអំណោយសប្បុរសធម៌ជូនដល់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរៈកងទ័ព និងវីរៈនគរបាល ចំនួន៤៦៧គ្រួសារ នៅស្រុករមាសហែក

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចែកអំណោយជូនដល់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរៈកងទ័ព និងវីរៈនគរបាល ចំនួន៤៦៧គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង និងមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង,លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកស្រី ,លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច និងក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក គណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ អំណោយរបស់សប្បុរសជន ជូនដល់បងប្អូនដោយផ្ទាល់ ប៉ុន្តែក៏មានការសោកស្តាយផងដែរ ចំពោះបងប្អូនត្រូវបានភៀសខ្លួន ចាកចេញពីផ្ទះសម្បែង បោះបង់ទីលំនៅ និងការងារបង្កបង្កើនផល ដោយសារតែការរំលោភបំពាន និងការឈ្លានពានក្នុងរយៈពេល ២១ថ្ងៃកន្លងទៅនេះ។ ស្ថានភាពនេះបានធ្វើឱ្យបងប្អូនជួបការលំបាកទាំងផ្នែកជីវភាព និងស្មារតី ប៉ុន្តែទោះជាយ៉ាងណា សម្តេចកិត្តិសង្គហបណ្ឌិត សូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងសាមគ្គីគ្នាដូច និងបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា នៅក្នុងកាលៈទេសៈនេះ ក៏សូមគោរពដឹងគុណដល់វីរៈកងទ័ពដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ និងបានពលីជីវិតក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពាន និងសូមអរគុណដល់ប្រជាជនយើងទាំងអស់គ្នាបានខិតខំតស៊ូក្នុងគ្រាដ៏លំបាក ក្នុងនាមជាអ្នកជួរក្រោយក៏បានលះបង់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់ ដើម្បីគាំទ្រដល់គម្រូវីរភាពដ៏អង់អាចរបស់វីរៈកងទ័ពនិងប្រជាជនយើងដូចគ្នា និងជាកម្លាំងចិត្តដល់វីរៈកងទ័ពជួរមុខទាំងអស់។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអរគុណ ចំពោះលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកដែលបានបំ ពេញ ការងារមូលដ្ឋានបានយ៉ាងល្អ និងបានរួមសហការជាមួយនឹងក្រុមការងារចុះមូលដ្ឋាន ក៏ដូចជាការគៀងគរនូវស្បៀង អាហារ និងសម្ភារៈមួយចំនួនសម្រាប់ឧបត្ថម្ភដល់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរៈកងទ័ព និងវីរៈនគរបាលក្នុងថ្ងៃនេះ។
អំណោយសម្រាប់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរៈកងទ័ព និងវីរៈនគរបាលក្នុងថ្ងៃនេះមានចំនួន ៤៦៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទីកសុទ្ធ ១កេស មី ១កេស ពងមាន់ ២០គ្រាប់ ឃីតមួយកញ្ចប់ ក្នុងនោះមាន៖ មុង ១ ក្រម៉ា ១ សារ៉ុង ១ សាប៊ូកក់សក់ ១ដប ច្រាសដុសធ្មេញ ៥ដើម ថ្នាំដុសធ្មេញ ១ដើម សាប៊ូដុសខ្លួន ១ដុំ សាប៊ូបោកខោអាវ ១កញ្ចប់ និងថវិកាមួយចំនួន៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print