ខេត្តបាត់ដំបង : កសិករម្នាក់បើកគោយន្តកែច្នៃមួយគ្រឿងទៅដឹកដំឡូងមីនៅចំការរសៀលថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៦បានបើកជាន់មីនតោនសល់ពីរសម័យសង្គ្រាមផ្ទុះរង្គើដី ស្ថិតនៅវាលចំការក្រុមទី 06 ភូមិ វាលវង់ ឃុំតាស្តា ស្រុកសំពៅលូន។ យោងតាមរបាយការរបស់សមត្ថកិច្ចបញ្ជាក់ថាៈ អ្នកបើកបរឈ្មោះ កែត គួន ភេទប្រុស អាយុ ៤៣ មានទីលំនៅ ចំណុចកើតហេតុ តែមិនមានរងគ្រោះទេ ។
ក្រោយពីកើតហេតុគេឃើញមានសមត្ថកិច្ចជំនាញចុះទៅពិនិត្យនិងសួរសុខទុកដល់ពលរដ្ឋដែលមានម្ចាស់គោយន្តកែច្នៃ និងជួយសំរួលយកគោយន្ត
កែច្នៃមកផ្ទះវិញ។សមត្ថកិច្ចអំពាវនាវដល់ពលរដ្ឋនៅតាមបន្ទាត់ព្រំដែនខេត្តបាត់ដំបង បន្ទាយមានជ័យត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីសុវត្តិភាពអំពីសំណល់គ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទះសល់ពីសម័យសង្គ្រាមដែលនៅសេសសល់កប់ជ្រៅក្នុងដី មើលមិនឃើញអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។វណ្ណា
...










