ទូតចិនប្រចាំកម្ពុជា ៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមក្នុងពិធីប្រគល់-ទទួលសម្ភារៈជំនួយមនុស្សធម៌សម្រាប់ដោះមីនរបស់ចិនដល់ប្រទេសកម្ពុជា»

ចែករំលែក៖

ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅព្រលប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានលើកឡើងថា ៖ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមក្នុងពិធីប្រគល់-ទទួលសម្ភារៈជំនួយមនុស្សធម៌សម្រាប់ដោះមីនរបស់ចិនដល់ប្រទេសកម្ពុជា។ សម្ភារៈជំនួយនេះរួមមានឧបករណ៍រាវរកលោហៈ កន្ចប់ឧបករណ៍ដោះមីន និងប្រអប់ឧបករណ៍ដោះមីន ហើយវាគឺជាវិធានការជាក់ស្តែងមួយដែលប្រទេសចិនសហការជាមួយប្រទេសកម្ពុជាក្នុងការអនុវត្តសគំនិតផ្តួចផ្តើមសន្តិសុខសកល។

ចាប់តាំងពីឆ្នាំ១៩៩៩ ប្រទេសចិនបានជួយដល់កិច្ចខិតខំប្រឹងប្រែងដោះមីនរបស់ប្រទេសកម្ពុជាតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ ជំនួយសម្ភារៈ និងវគ្គបណ្តុះបណ្តាល ដោយសម្រេចបានលទ្ធផលវិជ្ជមាន។ ពេលតទៅទៀត ប្រទេសចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដោះមីនជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាសម្រេចបាននូវ «គោលដៅគ្មានមីនឆ្នាំ ២០៣០» ។

It is a great pleasure to attend the handover ceremony of humanitarian mine action equipment provided by the Chinese government to Cambodia. This batch of supplies includes metal detectors, demining toolkits and demining toolboxes. It is a concrete measure taken by China to work with Cambodia to implement the Global Security Initiative. 

Ever since 1999, China has assisted Cambodia’s demining efforts through financial support, material assistance and training courses, and has achieved positive results. Going forward, China will continue to strengthen demining cooperation with Cambodia to support its goal of becoming mine-free by 2030. ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print