លោក អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពទឹក ការគ្រប់គ្រងទឹក និងការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ , លោកសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក ការគ្រប់គ្រងទឹក  និងការងារបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះផងដែរ លោកអនុរដ្ឋលេខាធិការ បានជំរុញឱ្យមន្ទីរធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍កសិករប្រើប្រាស់ទឹកឱ្យបានជិតស្និទ្ធ និងចុះផ្សព្វផ្សាយពន្យល់ដល់ប្រជាកសិករឱ្យយល់ដឹងពីបរិមាណទឹកដែលមាន និងផ្ទៃដីដែលអាចស្រោចស្រពបាន ជៀសវាងមិនមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលសម្រាប់ដាំដុះលើកទីបីនៅតាមតំបន់ដែលមិនអាចបញ្ជូនទឹកបាន។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋលេខាធិការ ក៏បានណែនាំឱ្យក្រុមការងារមន្ទីរ ជាពិសេសឆ្មាំតាមបណ្តាអាងទឹក និងប្រពន្ធ័ធារាសាស្រ្តនានាបន្តយកចិត្តទុកដាក់ ទី១)ប្រតិបត្តិការទំនប់ បិទបើកទ្វារទឹកប្រពន្ធ័ធារាសាស្រ្ត និងការប្រើប្រាស់បែកចែកទឹកឱ្យមានលក្ខណ:សន្សំសំចៃខ្ពស់ និងតម្លាភាព និងទី២)ពង្រឹងកិច្ចសហការគ្នាទៅវិញទៅមកជាមួយអាជ្ញាមូលដ្ឋាន ក្នុងយុទ្ធនាការគ្រប់គ្រងបែងចែកទឹកឱ្យមានប្រសិទ្ធភាព មកតាមប្រពន្ធ័ធារាសាស្រ្តនានា៕

...

ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print