អន្តរជាតិ ៖ នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយា ល័យ នយោបាយ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស ចិន បាន ជួបពិភាក្សា ជាមួយ លោក Mahmoud Thabit Kombo រដ្ឋមន្ត្រីការ បរទេស តង់ ហ្សានី នៅ ទីក្រុង Dar es Salaam ។
ថ្លែង ក្នុង កិច្ចជំនួប លោក Wang Yi បាន លើកឡើង ថា ប្រទេសចិន ឱ្យតម្លៃខ្ពស់ ចំពោះ ចំណង មិត្តភាព រវាង ចិន និង តង់ហ្សានី រីករាយ ធ្វើការជាមួយ រដ្ឋាភិបាល តង់ហ្សានី អាណត្តិថ្មី ដើម្បី ចាត់ទុកគំនិតឯកភាពរួមដ៏សំខាន់ របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ជាការ ណែ នាំ បន្ត វេន និង ផ្សព្វផ្សាយ ចំណងមិត្តភាព ជា ប្រវត្តិសាស្ត្រ កសាងទំនុកចិត្តកម្រិតខ្ពស់ចំពោះគ្នា ក៏ ដូច ជា គាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំ និង ធ្វើឱ្យ ស៊ីជម្រៅ នូវ ការផ្លាស់ប្តូរនិងកិច្ចសហ ប្រតិបតិ្ត ការ ក្នុងន័យ ផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោក Mahmoud Thabit Kombo បានថ្លែងថា ភាគីតង់ហ្សានី ប្រកាន់ ខ្ជាប់ គោល ការណ៍ ចិនមួយ ហើយ បាន និងកំពុង ធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំ ដើម្បី អភិវឌ្ឍ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាង តង់ ហ្សានី និង ចិន ។ ភាគីតង់ហ្សានី គាំទ្រ គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” និង គំនិតផ្តួចផ្តើម សកល ទាំងបួន ដែល បាន លើកឡើង ដោយប្រធានរដ្ឋចិន លោក Xi Jinping ហើយ រីក រាយ ធ្វើ ឱ្យ ស៊ីជម្រៅ នូវ កិច្ចសហប្រតិបត្តិការ ជាមួយភាគីចិន ក្រោមក្របខណ្ឌ នៃ វេទិកា សហប្រតិ បត្តិ ការ រវាងចិននិងអាហ្រ្វិក និង ធ្វើឱ្យកិច្ចសហប្រតិបត្តិការពហុភាគី មានភាពជិតស្និទ្ធ ដើម្បី រួម គ្នា គាំពារ សមភាពនិងយុត្តិធម៌ ការអភិវឌ្ឍនិងវិបុលភាព ក្នុងតំបន់ ក៏ដូចជាពិភពលោក ផង ដែរ ។
បន្ទាប់ពីកិច្ចជំនួប ភាគីទាំងពីរបានរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន ៕
ប្រភព ៖ (CCFR)









