Toby Chan ម្ចាស់ជ័យលាភីបវរកញ្ញាហុងកុងឆ្នាំ 2010 បានរើចេញពីវិមសនដ៏ប្រណីតដែលនាងធ្លាប់រួមរស់ជាមួយអតីតមិត្តប្រុសអ្នកជំនួញ Benny Yeung ហើយត្រលប់ទៅរស់នៅក្នុងផ្ទះល្វែងវិញ។
យោងតាមគេហទំព័រ The Star នារីវ័យ 39 ឆ្នាំរូបនេះបានផ្លាស់ប្តូរទីតាំងកាលពីដើមខែនេះពីវិមានទំហំ 3,000 ហ្វីតការ៉េ (279 ម៉ែត្រការ៉េ) នៅ Kau To Shan ទៅជាផ្ទះល្វែង 500 ហ្វីតការ៉េ ផ្ទាល់ខ្លួនរបស់នាងនៅ Wong Tai Sin ដែលនាងបានទិញនៅឆ្នាំ 2020 ក្នុងតម្លៃប្រហែល 9 លានហុងកុង (1.15 លានដុល្លារអាមេរិក)។
ថ្លែងនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយកាលពីដើមខែនេះ Chan បានបញ្ជាក់ថានាង និង Yeung បានបញ្ចប់ទំនាក់ទំនងស្នេហារយៈពេលប្រាំបួនឆ្នាំរបស់ពួកគេកាលពីបីខែមុន។
នាងបានបញ្ចាក់ថាការបែកបាក់នេះត្រូវបានធ្វើឡើងដោយសន្តិវិធី មិនមានភាគីទីបី ហើយផ្តើមចេញពីភាពខុសគ្នានៃការឱ្យតម្លៃរៀងខ្លួន។
សារព័ត៌មានខាងលើក៏បានផ្សាយថា ចាប់តាំងពីពេលនោះមក Chan បានប្រកាន់យករបៀបរស់នៅសាមញ្ញ និងឯករាជ្យជាងមុន រួមទាំងការជ្រើសរើសបើកបរដោយខ្លួនឯង ជាជាងពឹងផ្អែកលើអ្នកបើកបរ និងកាត់បន្ថយការចំណាយតាមការសម្រេចចិត្ត។
បន្ទាប់ពីឈ្នះពានបវរកញ្ញាហុងកុង Chan បានចូលរួមជាមួយទូរទស្សន៍ TVB ជាតារាសម្ដែង។ នាងត្រូវបានគេស្គាល់ដោយសារតួនាទីរបស់នាងនៅក្នុងរឿងភាគ និងខ្សែភាពយន្តដូចជា “Love Suddenly”, “Prison Flowers”, “G Storm” និង “PTU 2019” ។ ចំណែក Yeung ដែលជាម្ចាស់ក្រុមហ៊ុនថែទាំខ្លួនប្រាណនិងថែរក្សាស្បែក Choi Fung Hong ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិប្រហែល 1 ពាន់លានដុល្លារហុងកុង៕










