អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋដែលបង្ហោះខ្លែង និងគោម នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឱ្យមានការគ្រោះថ្នាក់ណាមួយជាយថាហេតុ

ចែករំលែក៖

ភ្នំពេញ​៖ អគ្គិសនីកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១២ (GS12-F10) មូលហេតុបណ្ដាលមកពីមានខ្លែងជាប់នឹងខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់សំរោងក្រោម និង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (២)សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (៣)សង្កាត់ស្នោរ និង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (៤)ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្រុមការងារបច្ចេកទេសបានធ្វើការយកខ្លែងចេញ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ។

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារ ឬបង្ហោះខ្លែង និងគោម នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

...

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print