នគរបាលព្រហ្មទណ្ឌ បង្ក្រាបជនសង្ស័យម្នាក់ ជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងជនសង្ស័យ២នាក់ ជាអ្នកទទួលផលចោរកម្ម

ចែករំលែក៖

ភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៣:១០នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ស្ថិតនៅត្រង់ចំណុចអាគារឌឹព្រីមៀរសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធនិងករណី លួច (កាច់កម៉ូតូ) ម៉ាក់ Honda Dio ពណ៌ប្រផេះ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្ទះលេខអឺ១៨៤ ផ្លូវលេខ១៣ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីជនរងគ្រោះឈ្មោះ Edick Edwin George ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិអាមេរិក។

ជនសង្ស័យខាងលើមានឈ្មោះ៖
-ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (អ្នកលួចកាច់កម៉ូតូ)។
-ឈ្មោះ ភឿន ថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ (អ្នកទទួលផលចោរកម្ម)។
-ឈ្មោះ ផល សុខគា ភេទប្រុស អាយុ១៨ឆ្នាំ ជានជាខ្មែរ (អ្នកទទួលផលចោរកម្ម)។

សម្ភារៈដកហូតរួមមាន
-ម៉ូតូម៉ាក Honda Dio ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1LR-1597 (របស់ជនរងគ្រោះ)។
-ម៉ូតូម៉ាក ហុងដា សង់សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LQ-9527 (របស់ជនសង្ស័យ)។

...

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print