ស្នងការនគរបាលខេត្តកំពត ស្នើឲ្យម្ចាស់ឡានដោះភ្លើងដែលបំពាក់លើឡានទាំងនេះចេញ

ចែករំលែក៖

ខេត្តកំពត ៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធស្នើឲ្យម្ចាស់ឡានដោះភ្លើងដែលបំពាក់លើឡានទាំងនេះចេញ។ ប្អូនៗគ្មានសិទ្ធិប្រើភ្លើងអទិភាពទាំងនេះឡើយ។

លោកថា មុនដំបូងស្មានតែគេចុះបេសកកម្មការងារអទិភាពណាមួយ ដើម្បីជួយដល់កងកម្លាំងនៅជួរមុខ តាមពិតនាំគ្នាទៅដើរលេងសោះ។ 

មានឡានទំនើបជិះ មានលុយ មានកិត្តិយស គួររៀនរស់នៅក្នុងសង្គមឲ្យអ្នកផងគោរពស្រឡាញ់ផង។

ក្នុងដំណាក់កាលនេះ សង្គមជាតិ កំពុងរងការឈ្លានពានពីសត្រូវជិតខាង ប្អូនៗគួរចំណាយពេលវេលាទាំងនេះ រួមគ្នាយកអំណោយចែកជូនកងទ័ព និងជនភៀសសឹក ទើបទទួលបានការគោរពស្រឡាញ់ រួមទាំងបងផងដែរ។ 

លោកឧត្តមសេនីយ៍ទោស្នងការខេត្តកំពត បានបញ្ជាក់ថា ដោះចេញទៅប្អូន បើប្អូនប្រញ៉ាប់មកតាមផ្លូវលើទៅ ប្អូនគ្មានសិទ្ធប្រើភ្លើងអទិភាពនេះនោះទេ ! មានឡានល្អៗជិះគួរកុំធ្វើអោយគេរិះគន់ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print