ត្រីរាជញីមួយក្បាលទៀតហើយ ត្រូវបានមន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ចាម​ លែងចូលទន្លេមេគង្គវិញ

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ មន្ត្រីជំនាញ​ នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ បានសហការជាមួយក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ និងអាជ្ញាធរស្រុកកងមាស បានលែងត្រីរាជញីមួយក្បាលទៀតចូលទន្លេមេគង្គវិញ ក្រោយពីទទួលព័ត៌មានពីប្រជានេសាទដែលនេសាទបាន។

បើតាមមន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបញ្ជាក់ថា​ ត្រីរាជនេះ ជាប្រភេទត្រីញី មានប្រវែង ១៦៨សង់ទីម៉ែត្រ ទម្ងន់សរុប ៥២គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ២៧០ ត្រូវបានប្រជានេសាទ នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់។

...

ក្រោយពីកំណត់អត្តសញ្ញាណដូចរួច ក្រុមការងារ និងមន្ត្រីជំនាញជលផល បានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print