នគរបាលស្រុកមោងប្ញស្សី អនុវត្តដីកាចាប់ខ្លួនចំនួន ២ដីកា លើពិរុទ្ធជន២នាក់ តាមអំណាចតុលាការ ក្នុងករណីជួញដូរសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០ នាទី នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿង ញៀន នៃអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងប្ញស្សី បានចុះអនុវត្តដីកាចំនួន ២ដីកា៖

១-ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៣០៩ ត.ព្រ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ របស់លោក/លោកស្រី ហ៊ុយ ទីហួ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ចក់ ជឿន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ពីបទជួញ ដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមទី០៤ ភូមិជ្រៃរុន ឃុំប្ញស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។

២-ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦៩៦ត.ព្រ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់លោក/លោកស្រី សេង ស៊ឹមសុរិយា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ឡូន លន់ ហៅក្ដាម ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិសួស្ដី ឃុំតាលាស់ ស្រុកមោងប្ញស្សី ខេត្ត បាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមទី១២ ភូមិសួស្ដី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ និងទី០៩ ខែឧសភា ឆ្នាំ២០២៥ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។

...

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print