លោក ដូណាល់ ត្រាំ ចង់ឱ្យលោក Marco Rubio ក្លាយជាប្រធានាធិបតីបន្ទាប់របស់គុយបា

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះឡើងវិញនូវសារមួយលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃអាទិត្យ ទី១១ ខែមករា ដែលលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលមានឪពុកម្ដាយជាជនអន្តោប្រវេសន៍គុយបា នឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់គុយបា។

លោក ត្រាំ បានបង្ហោះឡើងវិញលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នូវសារមួយដែលត្រូវបានបង្ហោះដោយគណនីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម X ឈ្មោះ Cliff Smith កាលពីថ្ងៃទី៨ ខែមករា ដែលនិយាយថា «លោក Marco Rubio នឹងក្លាយជាប្រធានាធិបតីគុយបា» អមជាមួយរូប emoji សើចផងដែរ។ ក្នុងការបង្ហោះសារនេះឡើងវិញ លោក ត្រាំ បានបញ្ចេញមតិយល់ស្របចំពោះការលើកឡើងនេះដោយនិយាយថា «ស្ដាប់មើលទៅ វាល្អសម្រាប់ខ្ញុំ»។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានគំរាមកាត់ផ្ដាច់លំហូរប្រេង និងហិរញ្ញវត្ថុទៅកាន់គុយបាទៀតផង បន្ទាប់ពីសហរដ្ឋអាមេរិកបានបណ្ដេញលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលជាសម្ព័ន្ធមិត្តរបស់គុយបាចេញពីតំណែងជាប្រធានាធិបតីវ៉េណេស៊ុយអេឡា។
តាមលោក ត្រាំ គុយបាគួរតែចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក មុននឹងអ្វីៗត្រូវហួសពេល។
ប៉ុន្តែប្រធានាធិបតីគុយ លោក Miguel Diaz-Canel បានទាត់ចោលការសម្លុតគំរាមរបស់លោក ត្រាំ ដោយនិយាយថាសហរដ្ឋអាមេរិកគ្មានសិទ្ធិអំណាចខាងសីលធម៌អ្វីដើម្បីបង្ខំឱ្យ គុយបាចុះកិច្ចព្រមព្រៀងណាមួយឡើយ៕

...

រូប​ថត​: The New York Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print