ភ្នំពេញៈ បុរសជនជាតិចិន ម្នាក់ បេីក រថយន្ដ មួយគ្រឿងម៉ាក TOYOTA ALPHARD បេីក បុក របាំង ថ្ម ពុះ ចែក ផ្លូវ រួច រ៉េ ចង្កូត ជ្រុល ទៅ បុក រថយន្ដ ចំនួន ពីរគ្រឿង ដែល ចត ចោល នៅ ក្នុង សណ្ឋាគារ មួយ កន្លែង បណ្ដាលឲ្យ រងការ ខូចខាត បន្ថែម ទៀត ។ ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង ៤:១០នាទី ទៀប ភ្លឺ ថ្ងៃ ទី ១២ ខែ មករា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ មហាវិថី ព្រះ មុនីវង្ស កែងផ្លូវ ១៨២ សង្កាត់ បឹង ប្រលឹត ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានប្រាប់អោយដឹងថា បុរសជនជាតិចិន ម្នាក់ បេីក រថយន្ដ មួយគ្រឿងម៉ាក TOYOTA ALPHARD ពាក់ ផ្លាក លេខ ភ្នំពេញ 2CB-5586 បានបេីក ទៅបុក ក្បាលនាគរបាំង ថ្ម ពុះ ចែក ផ្លូវ រួច រ៉េ ចង្កូត ជ្រុល ទៅ បុក រថយន្ដ ចំនួន ពីរគ្រឿង ដែល ចត ចោល នៅ មុខនិងសណ្ឋាគារ មួយ កន្លែង បណ្ដាលឲ្យ រងការ ខូចខាត បន្ថែម ទៀត ហើយថរយន្តបង្កបើកទៅមុខលែងរួច។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ត ទាំង បីគ្រឿង ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕
ដោយ៖ ស រស្មី










