កិច្ចប្រជុំបូកសរុបរបាយការណ៍ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦និងតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ

ចែករំលែក៖

ភ្នំពេញ​៖​ នាព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៦នៅ ទីស្តីការ(គ.ជ.គ.ម) មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ក្រោមអធិបតីភាព​ លោក ហង្ស សាមឿន អនុប្រធានទី២ គ.ជ.គ.ម. តំណាងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដការងារបន្តឆ្នាំ២០២៦ដើម្បីតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ ព្រមទាំងស្តាប់នូវរបាយការណ៍សង្ខេបអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមនិងសំណូមពររបស់នាយកដ្ឋានជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម.។

រំលេចថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចូលរួមសហការជាមួយក្រសួងស្ថាប័នជំនាញអាជ្ញាធរមូលដ្ឋាននិងកងប្រតិបត្តិការរុករកនិងសង្គ្រោះទាំង១៦កងក្នុងការចែករំលែកព័ត៌មានក្នុងហេតុការណ៍គ្រោះមហន្តរាយនិងចូលរួមក្នុងការជម្លៀសប្រជាជនដែលទទួលរងគ្រោះដោយទឹកជំនន់មកទីទួលសុវត្ថិភាពនិងការចូលរួមជួយដឹកជញ្ជូនប្រជាជនដែលទទួលរងគ្រោះដោយជម្លោះប្រដាប់អាវុធនៅតាមតំបន់ព្រំដែនកម្ពុជាថៃមកមណ្ឌលសុវត្ថិភាពដែលរៀបចំបម្រុងទុកនិងការផ្គត់ផ្គង់ស្បៀងអហារ ទឹកស្អាត សម្ភារៈប្រើប្រាស់ សេវាថែទាំសុខភាពបឋមនិងសុវត្ថិភាពក្នុងការស្នាក់នៅបណ្តោះអាសន្ន។

ក្នុងកិច្ចប្រជុំនេះដែរ លោក​ ហង្ស សាមឿន ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តី ក្រោមឱវាទដោយត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញការនិងត្រូវសម្រេចឱ្យបាននូវលទ្ធផលការងារទៅលើកតួនាទីភារកិច្ចរបស់ខ្លួន បន្តចុះផ្សព្វផ្សាយបញ្ជ្រៀបការងារឆ្លើយតបនិងសង្គ្រោះបន្ទាន់ពាក់ទៅនឹងគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិនិងបង្កឡើងដោយមនុស្ស។ល។

...

លោក ហង្ស សាមឿន បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ តំណាងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ បានអញ្ជើញចុះពិនិត្យជាបន្តបន្ទាប់ ក្នុងហេតុការណ៍គ្រោះមហន្តរាយធម្មជាតិដែល បានកើតមាននៅតាមបណ្តាខេត្តមួយចំនួន និងផ្តល់នូវអនុសាសន៍ណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ក្នុងការអន្តរាគមន៍ជួយ សង្គ្រោះប្រជាជនដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវ ការខូចខាត និងបាត់បង់ទាំងអាយុជីវិតទ្រព្យសម្បត្ត និងផលដំណាំផ្សេងៗ រួមនិងការឧបត្ថម្ភអំណោយ សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ នូវរាល់ការខូចខាតនិងបាត់បង់ទាំងលំនៅឋាន ដំណាំដាំដុះ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ឯកឧត្តមហង្សសាមឿនបានគូសបញ្ជាក់ថាទិសដៅឆ្នាំ២០២៦របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រៀមលក្ខណៈជានិច្ចបន្តសហការនិងសម្របសម្រួលជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានក្នុងការវាយតម្លៃ និងប៉ាន់ប្រមាណការខូចខាត និងបាត់បង់ ក្នុងហេតុការណ៍គ្រោះ មហន្តរាយផ្សេងៗ ដើម្បីមានមូលដ្ឋានក្នុងការត្រៀមរៀបចំ ការឆ្លើយតបសង្គ្រោះបន្ទាន់និងកាត់បន្ថយការ ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរឱ្យបានជាអតិបរមា៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print