អន្តរជាតិ ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបាននិយាយនៅអាទិត្យថា លោកមានគម្រោងនិយាយជាមួយលោកElon Musk អំពី ការស្ដាអ៊ីនធឺណិតឡើងវិញនៅក្នុងប្រទេសអ៊ីរ៉ង់ ជាកន្លែងដែលអាជ្ញាធរអ៊ីរ៉ង់បានកាត់ផ្តាច់សេវាកម្មនេះ អំឡុងពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលកំពុងបន្ត។ លោកត្រាំបានសរសើរលោកElon Muskថាពូកែខាងផ្នែកបច្ចេកវិទ្យា និងសរសើរទាំងក្រុមហ៊ុនរបស់លោកផងដែរ។
ក្រុមហ៊ុនSpaceXរបស់លោកMusk អាចមានសមត្ថភាពផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណបមួយឈ្មោះថា Starlink នៅក្នុងប្រទេសអ៊ីរ៉ង់។ យ៉ាងណា លោកMuskនិងក្រុមហ៊ុនSpaceX មិនទាន់ឆ្លើយតបយ៉ាងណា ជុំវិញការលើកឡើងរបស់លោកត្រាំនៅឡើយទេ ៕
...
ប្រភព ៖ (VAYO)










