ខេត្តកំពង់ធំ៖ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងការលេីកកម្ពស់សុខភាពសិស្ស នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិអនុវត្តវិធានការគន្លឹះវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ.) បានចុះមកពិនិត្យទីតាំង និងប្រជុំរៀបចំផែនការត្រៀមក្នុងការពិនិត្យព្យាបាលជំងឺ និងអប់រំសុខភាពជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សា តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលនឹងរៀបចំនៅពេលដ៏ខ្លីខាងមុខនេះ។
ក្នុងដំណេីរការពិនិត្យទីតាំង និងប្រជុំរៀបចំផែនការ នេះ មានការអញ្ជេីញចូលរួមពី លោក លោកស្រី តំណាងរដ្ឋបាលខេត្ត ស្រុក ស្នងការខេត្ត អធិការស្រុក តំណាងមន្ទីរអប់រំ យុវជន និងកីឡា តំណាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ធំ និងនាយកសាលា ព្រមទាំងក្រុមការងារ គ.វ.អ. និង TYDA សរុបប្រមាណ ៥០នាក់ ៕
ដោយ ៖ សិលា










