មេដឹកនាំអ៉ីរ៉ង់បានទូរសព្ទមកសុំចរចា ជាមួយអាមេរិក

ចែករំលែក៖

សារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា មេដឹកនាំអ៉ីរ៉ង់ បានហៅទូរសព្ទមកកាន់រូបលោក ដើម្បីព្យាយាមចង់មានការចរចាគ្នា បន្ទាប់ពីរូបលោកបានគំរាមម្តងហើយម្តងទៀត ថានឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ សម្លាប់ក្រុមបាតុករមិនប្រណីដៃ។

បាតុកម្មបានផ្ទុះឡើងនៅក្នុងប្រទេសអ៉ីរ៉ង់ អស់រយៈពេលជាង២សប្តាហ៍មកហើយ និងកំពុងបន្តរីករាលដាលកាន់តែខ្លាំង បើទោះបីជាមាន ការបង្រ្កាបដែលក្រុមសិទ្ធិមនុស្សព្រមានថា បានក្លាយជាការសម្លាប់រង្គាលក៏ដោយ។ ចលនាបាតុកម្មនេះ កើតមានឡើងដំបូង ដោយសារតែវិបត្តិសេដ្ឋកិច្ច ដែលនាំឱ្យទំនិញនានាឡើងថ្លៃខ្ពស់ ប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅ របស់ប្រជាជនអ៉ីរ៉ង់ ហើយឥឡូវវាកំពុងក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតមួយ សម្រាប់របបដឹកនាំរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដែលមានអាយុ៨៦ឆ្នាំ គិតចាប់តាំងពីបដិវត្តន៍អ៉ីស្លាមឆ្នាំ១៩៧៩។
យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សអ៉ីរ៉ង់ CHRI ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺខ្លួនទទួលបានការអះអាងពីសាក្សី និងសេចក្តីរាយការណ៍អាចជឿជាក់បាន ដែលបង្ហាញថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅទូទាំងអ៉ីរ៉ង់ អំឡុងការបិទបណ្តាញអ៉ីនធើណិត នាពេលនេះ ពោលគឺសកម្មភាពសម្លាប់រង្គាលកំពុងតែប្រព្រឹត្តទៅ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ តួលេខចុងក្រោយបង្អស់នៃអ្នកស្លាប់ ក្នុងការបង្រ្កាបបាតុកម្មនៅអ៉ីរ៉ង់ គឺមានយ៉ាងហោច៥៣៨នាក់ ខណៈជាង១០ ៦០០នាក់ផ្សេងទៀត ត្រូវបានចាប់ឃុំខ្លួន។
គួរបញ្ជាក់ថា យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់ បានបង្ហាញឆន្ទៈចង់ចរចាគ្នា។ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One យ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំអ៉ីរ៉ង់ បានហៅទូរសព្ទមកកាលពីម្សិលមិញ។ ជំនួបមួយកំពុងត្រូវបានរៀបចំ… ពួកគេមានបំណងចង់ចរចា»។ ប៉ុន្តែលោកប្រធានាធិបតីអាមេរិក បានបន្ថែមថា «យើងប្រហែលជាត្រូវធ្វើសកម្មភាព មុនពេលមានការជួបគ្នា»៕

...

រូប​ថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print