ចិន៖ កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ការបង្កើតថ្មីនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនឹងដឹកនាំនៃការរីកចម្រើននាពេលអនាគតដ៏ខ្លីខាងមុខនេះ។ យោងតាមការផ្សាយរបស់សារព័ត៌មាន ក្វាងស៊ី បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ នៅក្នុងពិព័រណ៍ចិន-អាស៊ាន និង កិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ាន លើកទី២២ កន្លងទៅថ្មីៗនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត គឺជា”តួឯកសំខាន់”ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ហើយកំពុងតែនាំពិភពលោកទៅកាន់ការរីកចម្រើនថ្មីមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្មាំខាងមុខនេះ។
តាមព័ត៌មានក្វាងស៊ីដដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបានក្លាយជាកម្លាំងថ្មីបញ្ចូលទៅដល់ពិព័រណ៍ចិន-អាស៊ាន និង កិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ានដែលមានភាពជោគជ័យយ៉ាងត្រចះត្រចង់អស់រយៈពេល២១ឆ្នាំមកហើយនេះ ដោយតាមរយៈនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថ្មី ទំព័រនៃសម័យកាលថ្មីមួយ បានចាប់ផ្ដើមឡើង។
គួរកត់សម្គាល់ថាក្នុងរយៈពេល២១ឆ្នាំមកនេះ ចិន និងអាស៊ានបានធ្វើជាសាក្សីរួមគ្នា ដែលបានបង្ហាញអំពីទំនាក់ទំនងចិន-អាស៊ានបានក្លាយជាគំរូដ៏ជោគជ័យ និងមានសកម្មភាពជាងគេបំផុតក្នុងកិច្ចសហប្រតិបត្តិការតំបន់អាស៊ីប៉ាស៊ីហ្វិក និងក្លាយជាឧទាហរណ៍ជាក់ស្ដែងនៃការលើកកម្ពស់ការកសាងសហគមន៍វាសនារួមមនុស្សជាតិ នៅចំណុចប្រសព្វនៃប្រវត្តិសាស្ត្រនិងអនាគត ប្រទេសចិន និងអាស៊ានកំពុងឆ្លងកាត់នូវការផ្លាស់ប្ដូរយ៉ាងសែនជ្រៅជាមួយគ្នា៕ដោយ៖ស តារា










