៣ទសវត្សរ៍ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់កាលានុវត្តភាព នៃសន្តិភាពដើម្បីជំរុញល្បឿនការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនគ្រប់វិស័យ

ចែករំលែក៖

ភ្នំពេញ ៖ ៣ទសវត្សរ៍ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់កាលានុវត្តភាព នៃសន្តិភាពដើម្បីជំរុញល្បឿនការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនគ្រប់វិស័យ និងពង្រឹងភាពម្ចាស់ការលើខ្លួនឯងឱ្យកាន់តែរឹងមាំឡើងជាលំដាប់។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ថា “លទ្ធភាពដែលរាជរដ្ឋាភិបាលកម្ពុជាមានដោយខ្លួនឯង រួមជាមួយនឹងជំនួយពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ក៏ដូចជាការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់សប្បុរសជន និងមហាជនខ្មែរគ្រប់ទិសទី បានប្រមូលផ្តុំគ្នាជាកម្លាំងកាន់តែខ្លាំងដែលនឹងធ្វើឱ្យការស្តារជីវភាពរបស់ពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតទាំងឡាយប្រព្រឹត្តទៅបានឆាប់រហ័សក្រោមកិច្ចខិតខំប្រឹងប្រែងខ្នះខ្នែងយ៉ាងខ្លាំងក្លារបស់ថ្នាក់ដឹកនាំដែលមានក្រសួង ស្ថាប័ននានាជាសនាធិការ” ។

ខណៈដៃម្ខាងប្រឹងស្តារជីវភាពប្រជាពលរដ្ឋ និងស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លិចបំផ្លាញ តែដៃម្ខាងទៀត រាជរដ្ឋាភិបាលខិតខំការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុតដោយមធ្យោបាយសន្តិវិធី តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print