តារាល្បីជាង៣០នាក់ត្រៀមខ្លួនក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមរកលុយជួយគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករជាតារាចម្រៀង តារាបង្ហាញម៉ូដ តារាកំប្លែង និងពិធីករប្រមាណជាង៣០នាក់នឹងរួមគ្នាក្នុងព្រឹត្តិការណ៍បង្ហាញខ្លួនលើកម្រាលព្រំក្រហមមួយនៅចុងសប្តាហ៍នេះនៅសាកលវិទ្យាល័យន័រតុនជ្រោយចង្វា ប្រយោជន៍រួមគ្នាស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅបរិវេណសាកលវិទ្យាល័យន័រតុន ក្រោមវត្តមានថ្នាក់គ្រប់គ្រងសាលា សិល្បករ និងសិស្សនិស្សិតជាច្រើនរូបទៀត។

តារាល្បីៗដែលបានបង្ហាញខ្លួននៅក្នុងវេទិកានោះរួមមាន កញ្ញា សុខ ពិសី, អ្នកនាង ចន ច័ន្តលក្ខិណា, អ្នកនាងសឿ សុធារ៉ា, កញ្ញាទេព បូព្រឹក្ស, លោកជ័យ សុវ៉ាត, លោកម៉ា ច័ន្ទបញ្ញា, កញ្ញាឈិត សុវណ្ណបញ្ញា, កញ្ញាមាស សម្ផស្ស, កញ្ញា អាលីហ្សា, កញ្ញាពេជ្រ អាវីហ្សា, លោកចន អេឡិចហ្សូរ៉ា, កញ្ញាតូច ស្រីពេជ្រ, លោកចន ច័ន្ទដារ៉ា, លោកខេន វណ្ណាថាត់, លោកសន វិជ្ជបុត្រ, លោកគន់ រៀមរតនៈ, លោកឃីម រតនៈ, កញ្ញាស្រីពៅមុខឈើ, លោកលី ណូរ៉ា, អ្នកនាងវ៉ាន់ ជាតា។

លោក ផាត់ តារារដ្ឋ ស្ថាបនិកក្រុមគ្រួសារតារាកម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍ដើរលើកម្រាលព្រំដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៧ កញ្ញា គឺជាការរៀបចំដោយនិស្សិតពេទ្យរបស់សាលាន័រតុន ក្រោមការជ្រោមជ្រែងសាកលវិទ្យាល័យន័រតុន ដោយមានការរៀបចំកម្មវិធីសិល្បៈពីស្ថាបនិកGroup «គ្រួសារតារាកម្ពុជា»។ ព្រឹត្តិការណ៍ធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី១៧ និងទី១៨ កញ្ញា ដោយមានកម្មវិធីពិព័រណ៌តាំងពីម៉ោង៨ព្រឹករហូតដល់ម៉ោង៨យប់។ ដោយឡែកសម្រាប់ការប្រគុំតន្រ្តី និងដើរលើកម្រាលព្រំរបស់តារាល្បីគឺធ្វើតែមួយថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី១៧ កញ្ញា។ ព្រឹត្តិការណ៍នេះក៏នឹងមានភាពប្លែកពីកម្មវិធីដទៃគឺសិល្បករទាំងអស់នឹងមានឱកាសដើរលើកម្រាលព្រំក្រហមអមដោយអ្នកគាំទ្រឈរចាំស្វាគមន៍ ។

តារាសម្តែងនិងបង្ហាញម៉ូដអ្នកនាងចន ច័ន្ទលក្ខិណា បញ្ជាក់ថា មកទល់ពេលនេះមានតារាសិល្បៈកាន់តែច្រើនបានរួមគ្នាជួយមន្ទីរពេទ្យគន្ធបុប្ផា និងការងារសង្គមផ្សេងទៀត ។ នាងស្នើឲ្យមហាជនជួយការចូលរួម និងសុំឲ្យពួកគេមានការបរិច្ចាគជួយដល់មន្ទីរពេទ្យគន្ធបុប្ផាខណៈដែលមន្ទីរពេទ្យនេះបានចូលរួមចំណែកជួយដល់ការព្យាបាលកុមារកម្ពុជា ពិសេសកុមារដែលមកពីក្រុមគ្រួសារដែលមានជីវភាពខ្វះខាត។ នាងថាព្រឹត្តិការណ៍នេះពិតជាបានចូលរួមចំណែកក្នុងការសម្រាលបន្ទុកមួយតូចដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាការចូលរួមជួយដល់សង្គមផងដែរ។

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានថ្លែងពីអារម្មណ៍រីករាយសាទរដែលព្រឹត្តិការណ៍ប្រគុំតន្ត្រី និងបង្ហាញទេពកោសល្យសិល្បៈរបស់សិល្បករផ្សេងទៀតត្រូវបានធ្វើឡើងនៅពេលនេះក្នុងបុព្វហេតុជួយដល់សង្គម។ នាងថា នេះគឺជាលើកទី២ហើយដែលនាងបានចូលរួមព្រឹត្តិការណ៍ទ្រង់ទ្រាយធំបែបនេះ ហើយនាងរំពឹងថាអ្នកគាំទ្រនាងនិងសិល្បករដទៃនឹងចូលរួមឲ្យបានច្រើនកុះករ ក៏ដូចជាបរិច្ចាកថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់មន្ទីរពេទ្យគន្ធរបុប្ផាផងដែរ៕

img_9247 img_9346 img_9375 img_9325 img_9458 img_9441 img_9490 img_9541 img_9557 img_9307 img_9334img_9295 img_9327 img_9390 img_9559 img_9360 img_9350 img_9526

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print