កម្លាំងនគរបាលកំពង់ចាមឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ចាម៖ កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលអូរស្វាយ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចុះល្បាតក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកកំពង់សៀម បានប្រទះឃើញជនសង្ស័យចំនួន០៣នាក់ ជក់គ្រឿងញៀន នៅក្នុងកាប៊ីនរថយន្ត កាលវេលាម៉ោង១០:៣០នាទីព្រឹកនៅចំណុចត្រពាំងឈូក ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ គុណ គឹមថៃ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិជប់ ឃូជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទី២.ឈ្មោះ ចាប ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទី៣.ឈ្មោះ យ៉េន វិច្ឆិកា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិវីកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងនោះសមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០២កញ្ចប់តូច ឧបករណ៍សម្រាប់សេពគ្រឿងញៀន០១សម្រាប់ ទូរស័ព្ទចំនួន០៤គ្រឿង ម៉ាកចុចពិល០១គ្រឿង ម៉ាកចុចពិលស៊ីមពីរ០១គ្រឿង ម៉ាកវីហ្វូនពណ៌ស០១គ្រឿង ម៉ាកខេមហ្វូន០១គ្រឿងនិង រថយន្តម៉ាកហ៊ីយ៉ានដាយពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-0134។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនរួមជាមួយវត្ថុតាងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធីច្បាប់ ៕

image image image image image

ដោយ៖ វណ្ណះ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print