ភ្នំពេញ៖ លោក ចាន់ រតនា អ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានថ្លែងថា កម្ពុជាបន្តប្រាស្រ័យទាក់ទងគ្រប់កម្រិតជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ដែលយកចិត្តទុកដាក់ដល់ការស្តារសន្តិភាព និងស្ថេរភាពរវាងកម្ពុជានិងថៃ និងពិភពលោក។
– នៅកម្រិតតំបន់ កម្ពុជានៅបន្តធ្វើការជាមួយហ្វីលីពីនដែលជាប្រធានអាស៊ានថ្មីនាពេលបច្ចុប្បន្ន ហើយនឹងបន្តប្រើប្រាស់យន្តការអាស៊ាន។
– នៅកម្រិតអន្តរជាតិ ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក ទីក្រុងសឺណែវ និងប្រចាំនៅអង្គការអន្តរជាតិផ្សេងៗ បានធ្វើលិខិតសុំកិច្ចអន្តរាគមន៍ និងបានជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានអង្គការសំខាន់ៗ៖ ឯកអគ្គលេខាធិកាអង្គការសហប្រជាជាតិ, ប្រធាននិងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អង្គការយូនីស្កូ, ប្រធានកាកបាទក្រហមអន្តរជាតិ, តំណាងជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស, និងអ្នករាយការណ៍ពិសេសស្តីពី សិទ្ធិលំនៅដ្ឋានសមរម្យ របស់អង្គការសិទ្ធិមនុស្ស៕ដោយ៖តារា










