នគរបាល​ក្រុងប៉ៃលិន បង្ក្រាប​ក្មេង​ទំនើង​១០​នាក់ ប្រើ​កាំបិត​និង​ដាវ ប្រយុទ្ធ​គ្នា

ចែករំលែក៖

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ក្មេង​ទំនើង ​២​ក្រុម បាន​បង្ក​ហិង្សា​ដាក់​គ្នា​ ទៅ​វិញ​ទៅ​មក កាលពី​វេលា​ម៉ោង​ប្រហែល​០៦​ល្ងាច ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦ នៅ​ត្រង់​ចំណុច​ស្រះ​ឈូក ក្បែរ​ដី​ឡូ​ត៌ ​ផ្សារ​បុរស​ឈ្មោះ​ឈាងអ៊ិ​ត ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន តែ​ពួក​គេ​បាន​នាំ​គ្នា​គេចខ្លួន​អស់ ទើប​ភ្លាម​នោះ​កម្លាំង​ ផែន​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាលក្រុងប៉ៃលិន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ប៉ៃលិន ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ក៏​ដេញ​តាម​បង្ក្រាប​ភ្លាម​ៗ ដោយ​ ចាប់​ឃាត់ខ្លួន​បាន​ក្មេង​ទំនើង​ទាំងអស់​ ចំនួន​១០​នាក់ ​។

លោក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន​ បាន ឱ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំងអស់ ៖

ទី​១. ឈ្មោះ ណា​ន់ សុខ​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ ជា​ម្ចាស់​កាំបិត​២​ដើម និង​ខ្សែ​ក្រ​វ៉ា​ត់​ក្បាល​ដែក​ ពណ៌​ក្រហម​ ចំនួន​១​ខ្សែ​។

ទី​២. ឈ្មោះ វ៉ា​ន់ វីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​បិត​ស្គុ​ត​ម៉ូតូ ជា​ម្ចាស់​កាំបិត​ផ្គាក់​ច្នៃ​ដែក​ដង​វែង ចំនួន​១​ដើម ទាំង​ពីរ​នាក់​រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។

ទី​៣.​ ឈ្មោះ ចិត្ត ច​ន្ទ័​ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាងកាត់សក់ រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​បក្ខពួក​)​ ។

ទី​៤. ឈ្មោះ ជា បូ​នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​បក្ខពួក​)​។

និង​ទី​៥. ​ឈ្មោះ ហុង លី​ហាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​អូរ​ច្រា​លិច សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​បក្ខពួក​)​។

លោក យ៉ែ​ន សា​រិ​ទ្ធ បាន​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​២​និង​០០​នាទី​រសៀល កម្លាំង​ជំនាញ​បន្ត​ឃាត់​បាន​បក្សពួក​ចំនួន​២​នាក់​ទៀត ៖

ទី​១. ឈ្មោះ រឿ​ន ដា​រ៉ុ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​បក្ខពួក​)​។

ទី​២. ​ឈ្មោះ វុ​ធ សុភា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អូរ​ច្រា​លិច សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​បក្ខពួក​)​។

ទី​៣. ឈ្មោះ យុទ្ធ ភេទ​ប្រុស (​បាន​គេចខ្លួន​) ​។

លោក​បញ្ជាក់​ទៀត​ថា វត្ថុ​តាង​ ដែល​ដកហូត​បាន​រួម​មាន ​៖

-កាំបិត​ផ្គាក់​ដង​ឈើ​ចំនួន​១​ដើម​។

-​កាំបិត​កា​ចែត​ដង​ឈើ ចំនួន​១​ដើម​។

-កាំបិត​ផ្គាក់​ឆ្នៃ​ដែក​ដង​វែង ចំនួន​១​ដើម​។

​-​ខ្សែ​ក្រ​វ៉ា​ត់​ក្បាល​ដែក ពណ៌​ក្រហម ចំនួន​១​ខ្សែ​។

​-​ម៉ូតូ​ចំនួន​២​គ្រឿង​ ៖ ១- ម៉ូតូ​ម៉ាក​សង់ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤ ពាក់​ស្លាក​លេខ ប៉ៃលិន 1D-4688 របស់​ឈ្មោះ ចិត្រ ច​ន្ទ័​ត្រា​។ ២-​ម៉ូតូ​ម៉ាក​សង់ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២៥ ពាក់​ស្លាក​លេខ ប៉ៃលិន​1D-2766 របស់​ឈ្មោះ ហុង លី​ហាក់​។

 រហូត​ដល់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​២​និង​៣០​នាទី​រសៀល កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ប៉ៃលិន បន្ត​ទៅ​ឃាត់​បក្ស ពួក​ជម្លោះ​ម្ខាង​ទៀត បាន​ចំនួន​៣​នាក់ នៅ​ចំណុច​ផ្លូវ​វាង​ក្រុង ស្ថិត​ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​/​ក្រុង​/​ខេត្ត​ប៉ៃលិន មាន​ដូច​ខាងក្រោម​ ៖

១. ឈ្មោះ ស៊ុន សុ​បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​តា​ង៉ែ​ន​លើ ក្រុង​​ប៉ៃលិន ជា​ម្ចាស់​ដាវ​ដែក​កែ​ឆ្នៃ ចំនួន​១​ដើ​ម​។

២. ​ឈ្មោះ ប៉ែ​ត វ​ណ្ណះ ហៅ តាប់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​សួន​អំពៅ​លិច ​ក្រុង​ប៉ៃលិន ជា​ម្ចាស់​ដាវ​ដែក​កែ​ឆ្នៃ​ចំនួន​១​ដើម​។

៣. ​ឈ្មោះ អ៊ី​ន គឹ​ម​លាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​តា​ង៉ែ​ន​ក្រោម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជា​ម្ចាស់​កាំបិត​ផ្គាក់​ដង​ដែង​កែ​ឆ្នៃ​ដង​វែង ចំនួន​១​ដើម​។

៤. ​ឈ្មោះ ឌី ភេទ​ប្រុស​(​គេចខ្លួន​)​ ។

វត្ថុ​តាង​ដកហូត​បាន​រួម​មាន​៖

​-​កាំបិត ចំនួន​៣​ដើម ប្រភេទ​កាំបិត​ផ្គាក់​ចំនួន​១​ដើម និង​ដាវ​កែ​ឆ្នៃ ចំនួន​២​ដើម​។

ក្រោយ​ពី​ធ្វើការ​សាកសួរ ក្រុម​ក្មេង​ទំនើ​ង​ទាំង​២​ក្រុម ចំនួន​១០​នាក់​ខាង​លើ បាន​ឆ្លើយ​សារភាព​ថា ពួក​គេ ពិតជា​មាន​ជម្លោះ​ជាមួយ​គ្នា​នៅ​ក្នុង (group chat) ហើយ​ណាត់​កាប់​គ្នា នៅ​ចំណុច​ស្រះ​ឈូក ក្បែរ​ដី​ឡូ​ត៌​ផ្សារ ឈាង អ៊ិ​ត ពិតប្រាកដ​មែន​ ។

ករណី​ខាងលើ ស្នើ​សុំ​គោលការណ៍ពី​លោក​ព្រះរាជអាជ្ញា ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​២​ក្រុម ចំនួន​១០​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង នៅ​អធិការដ្ឋានក្រុងប៉ៃលិន ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print