ផ្លូវកៅស៊ូចំនួន៤ខ្សែ​ ក្នុងក្រុងខេមរភូមិន្ទ ត្រូវបានរដ្ឋបាលខេត្តកោះកុង ផ្តើមជួសជុលកែលម្អឱ្យល្អប្រសើរឡើងវិញ

ចែករំលែក៖

ខេត្ត​កោះកុង​៖​ ដើម្បីលើកកម្ពស់គុណភាពបម្រើដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព​ រដ្ឋបាលខេត្តកោះកុង ផ្តើមជួសជុលកែលម្អផ្លូវកៅស៊ូចំនួន៤ខ្សែដែលហួសសុពលភាពប្រើប្រាស់ ឱ្យល្អប្រសើរឡើងវិញ។

បើតាមលោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ថា ផ្លូវកៅស៊ូ៤ខ្សែដែលនឹងកែលម្អ ទី១ ពីរង្វង់មូលយាយរែកផ្លែឈើ ទៅកែងផ្លូវទល់មុខផ្សារក្តាម ទី២ ពីកែងផ្លូវផ្ទះពេទ្យម៉ឹង ទៅទល់កំពង់ផែក្រុងខេមរភូមិន្ទ ទី៣ ចាប់ពីផ្លូវកែងអគារធនាវឌ្ឍនៈទៅកែងផ្លូវពន្ធដារខេត្ត និងទី៤កែងផ្លូវ៤៨ ឆ្ពោះទៅកាន់ខាងលិចផ្សារដងទង់។

លោក អ៊ូច ពន្លក បន្ដ​ថា​ គម្រោងលើកកម្រិតគុណភាពផ្លូវដែលហួសសុពលភាពប្រើប្រាស់លំបាកការធ្វើដំណើរចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ និងអ្នកទេសចរមកលេងកម្សាន្តក្នុងខេត្ត។ ហើយគម្រោងកែលម្អផ្លូវទាំង៤ខ្សែលើកជាកញ្ចប់ថវិកាប្រើប្រាស់របស់រដ្ឋបាលខេត្ត។

ដោយឡែកលោក វីរៈ និងអ្នកស្រី លក្ខ័ណ ជាប្រជាពលរដ្ឋរស់នៅសងខាងផ្លូវដែលកំពុងជួសជុល បានសម្តែងក្តីរីករាយ បន្ទាប់ពីមានការកែលម្អផ្លូវដែលរងខូចខាតឡើងវិញ ដើម្បីងាយស្រួលធ្វើដំណើរចរាចរណ៍ដោយសុវត្ថិភាព។ ទោះយ៉ាងណាពួកគាត់ស្នើដល់រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធបន្តពិនិត្យកែលម្អផ្លូវដ៏ទៃទៀតក្នុងក្រុងខេមរភូមិន្ទ ព្រោះថាវាក៏ខូចខាតខ្លះផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print