ចាប់បានហេីយឃាតកដែលសម្លាប់បុរសម្នាក់នៅសង្កាត់ចោមចៅទី១

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វេីការឃាត់ខ្លួនបានហេីយឃាតកដែលវាយសម្លាប់បុរសម្នាក់​កាលពីថ្ងៃទី១១​  ខែមករា​ ឆ្នាំ២០២៦​ នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល​ ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២៦​ នៅចំណុច មុខរោងចក្រស៊ីនកៃលី ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ជ័យ ពន្លឺ ភេទប្រុស អាយុ ២៧ឆ្នាំ​ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតភូមិឈើទាលខ្ពស់ ឃុំកំពង់លើ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ៨ ជាន់ទី២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ ប្រាកដមែន​ ដោយមុនពេលកេីតហេតុនៅវេលាម៉ោង០២និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០២៦ រូបខ្លួនមកពីស៊ីសាច់ឆ្កែនៅម្តុំផ្លូវសេះស ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រួចក៏ជិះម៉ូតូមកតាមប្រឡាយទឹកស្អុយ ដល់ជិតម្តុំលក់ទឹកត្នោតជូរក៏ត្រូវបានជនរងគ្រោះជិះម៉ូតូម្នាក់ឯងមកបុកម៉ូតូរបស់ខ្លួនបណ្តាលឲ្យបែកក្បាំងម៉ូតូ ។ ខ្លួនស្នើសុំឱ្យជនរងគ្រោះសងសំណង៦០០០០៛ តែជនរងគ្រោះថាមិនមានលុយ ទើបមានការជជែកគ្នាខ្លាំងៗ ហើយជនរងគ្រោះព្យាយាមជិះម៉ូតូគេចខ្លួន ទើបរូបខ្លួនស្ទុះទៅដកយកកូនសោម៉ូតូជនរងគ្រោះមកកាន់នៅដៃ ។
ជនដៃដល់បា​នបន្តថា​ ហើយជនរងគ្រោះបានបណ្តើរម៉ូតូចូលទៅក្នុងតូបលក់ទឹកត្នោតជូរ ផឹកម្នាក់ឯងប្រហែល១ម៉ោងក៏ដើរចេញវិញ រីឯរូបខ្លួនក៏ដើរតាមទារលុយសំណង តែជនរងគ្រោះមិនព្រមឲ្យ​ ខ្លួនក៏ខឹង ហើយក៏បានវាយប្រតាយប្រតប់ជាមួយជនរងគ្រោះ ពេលនោះខ្លួនក៏ស្រវាបានដុំថ្មយកមកវាយលើមុខនិងក្បាលជនរងគ្រោះពីខាងក្រោយបណ្តាលឲ្យស្លាប់តែម្តង ។

បច្ចុបន្នជនសង្ស័យត្រូវបានប្រគល់ឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print