សិង្ហបុរីជាប់ជាប្រទេសមានបំផុតទីពីរលើពិភពលោកក្នុងឆ្នាំ2025

ចែករំលែក៖

ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានជាងគេទីពីររបស់ពិភពលោកក្នុងឆ្នាំ 2025 ដោយផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ ប៉ុន្តែចំណាត់ថ្នាក់នេះបានធ្លាក់ចុះ នៅពេលគេយកម៉ោងធ្វើការចូលរួមគណនាក្នុងការប្រៀបធៀប។

ដោយមាន GDP ក្នុងមួយនាក់ចំនួន 90,700 ដុល្លារអាមេរិក សិង្ហបុរីស្ថិតនៅលំដាប់ទី២ បន្ទាប់ពីស្វីស ដែលមាន 100,000 ដុល្លារអាមេរិក ខណៈដែលន័រវេស្ថិតនៅលំដាប់ទី៣ ដោយមាន 86,800 ដុល្លារអាមេរិក តាមការចាត់ចំណាត់ថ្នាក់ថ្មីមួយរបស់សារព័ត៌មានអង់គ្លេស The Economist។

នៅពេលដែលម៉ោងធ្វើការត្រូវបានរាប់បញ្ចូល ន័រវែសបានក្លាយជាប្រទេសដែលមានចំណាត់ថ្នាក់កំពូល បន្ទាប់មកគឺកាតា និងដាណឺម៉ាក។ សិង្ហបុរីស្ថិតនៅលេខរៀងទីទី8តាមពីក្រោយប្រទេសហូឡង់។

...

ទិន្នន័យពីក្រសួងធនធានមនុស្សបង្ហាញថា បុគ្គលិកនៅប្រទេសសិង្ហបុរីបានធ្វើការជាមធ្យម 43.3 ម៉ោងក្នុងមួយសប្តាហ៍ក្នុងឆ្នាំ 2024។ តាមការប្រៀបធៀប កម្មករនៅប្រទេសន័រវេសជាមធ្យមមាន 33.2 ម៉ោងក្នុងមួយសប្តាហ៍ក្នុងឆ្នាំនោះ នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ។ នៅក្នុងខែសីហា ប្រទេសសិង្ហបុរីត្រូវបានដាក់ចំណាត់ថ្នាក់ទី 25 ក្នុងចំណោមប្រទេសចំនួន 60 នៅក្នុងសន្ទស្សន៍សមតុល្យជីវិតការងារសកលឆ្នាំ 2025 របស់ Remote.com ដោយទទួលបានពិន្ទុ 57.85 ក្នុងចំណោម 100 ។ នូវែលហ្សេឡង់ អៀរឡង់ និងបែលហ្ស៊ិក បានឈរនៅកំពូលតារាងពិន្ទុ 86.87, 81.17 និង 75.91 រៀងគ្នា។ ទោះជាយ៉ាងណាក៏ដោយ សិង្ហបុរីជាប់ចំណាត់ថ្នាក់ជាប្រទេសអាស៊ីដែលមានតុល្យភាពការងារ និងជីវិតខ្ពស់បំផុត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print