លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​៖​ សូមមិត្តទាំងអស់គ្នាអាននូវអត្ថបទមួយដែលសរសេរដោយលោក Alan Parkhouse នៅក្នុងសារពត៌មាន Khmer Times ដែលបានសម្ភាស់ន៍ជាមួយលោកមេធាវី Christopher Beres

ចែករំលែក៖

ភ្នំពេញ៖ ខាងក្រោមនេះជាការលើកឡើងទាំងស្រុងរបស់លោក បណ្ឌិត ហ៊ុន ម៉ាណែត ដោយមានប្រសាសន៍ថា «សួស្តីមិត្តទាំងអស់គ្នា!»។

ពត៌មានបន្ថែមទាក់ទងនឹងករណីបណ្តឹងរដ្ឋប្បវេណីនៅតុលាការរដ្ឋកាលីហ្វញ៉ាប្រឆាំងនឹងខ្ញុំ សូមមិត្តទាំងអស់គ្នាអាននូវអត្ថបទមួយដែលសរសេរដោយលោក Alan Parkhouse នៅក្នុងសារពត៌មាន Khmer Times ដែលបានសម្ភាស់ន៍ជាមួយលោកមេធាវី Christopher Beres ស្តីពីការសម្រេចរបស់ចៅក្រមនៅទីនោះកាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍មុននេះ ដែលមានចំណងជើងថា «បរាជ័យលើការស្នើសុំធ្វើការសាក សួរផ្ទាល់មាត់លោក ហ៊ុន ម៉ាណែត» ។

ខ្ញុំសូមដកស្រង់នូវខ្លឹមសារខ្លះៗដូចខាងក្រោម៖

ករណីបណ្តឹងរដ្ឋប្បវេណីនៅតុលាការរដ្ឋកាលីហ្វញ៉ាប្រឆាំងនឹងលោកហ៊ុនម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន មេធាវីរបស់ដើមបណ្តឹងបានបរាជ័យក្នុងការស្នើសុំសាកសួរផ្ទាល់មាត់លោកហ៊ុន ម៉ាណែត ក្រោយពេលដែលចៅក្រមបានសម្រេចច្រានចោលការស្នើសុំនោះ ។

លោក Christopher Beres មេធាវីអាមេរិកម្នាក់របស់លោកហ៊ុន ម៉ាណែត បានឲ្យដឹងថា «កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន តុលាការអាមេរិកបានបដិសេធសំណើរបស់ដើមបណ្តឹងក្នុងការសាក់សួរផ្ទាល់មាត់លើលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។»

លោកបាននិយាយថា «ចៅក្រមប្រហែលជាមានហេតុផលច្រើនក្នុងការសម្រេចមិនឱ្យ ធ្វើការ សាកសួរផ្ទាល់មាត់លើលោក ហ៊ុន ម៉ាណែត ។ កត្តាមួយគឺថា មេធាវីរបស់ដើម បណ្តឹងបានបង្ហាញថាលោកចង់ចោទសួរទៅលោក ហ៊ុន ម៉ាណែតលើបញ្ហាជាច្រើនដែល មិនពាក់ព័ន្ធអ្វីទាល់តែសោះទៅនឹងបណ្តឹងដែលបានដាក់ទៅតុលាការ ហើយក្នុងនោះក៏មានសំណួរមួយចំនួនអាចនឹងពាក់ព័ន្ធព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលកម្ពុជាផងដែរ។

«ចៅក្រមប្រហែលចង់ផ្ញើសារទៅមេធាវីរបស់ដើមបណ្តឹងថា គួតែផ្តោតសំខាន់ ទៅលើ តែបញ្ហា ដែលពាក់ព័ន្ធនឹងបណ្តឹងនៅតុលាការនេះបានហើយ។»

«ចៅក្រមប្រហែលជាចង់ផ្តល់សញ្ញា ថាតុលាការនឹងមិនអនុញ្ញាតឱ្យដើមបណ្តឹងនិងមេធាវីប្រើប្រាស់ប្រព័ន្ធច្បាប់របស់សហរដ្ឋអាមេរិកដើម្បីវាយប្រហាររដ្ឋាភិបាលកម្ពុជានោះឡើយ។ ហើយបើតាមគំនិតរបស់ខ្ញុំ នេះគឺជាហេតុផលតែមួយគត់ដែលនៅពីក្រោយពាក្យបណ្តឹងនេះ»។

ខណៈពេលដែលចៅក្រមនៅក្នុងសំណុំរឿងនេះបានបដិសេធសំណើសុំសាកសួរផ្ទាល់មាត់លើលោកហ៊ុនម៉ាណែត ចៅក្រមបានយល់ព្រមតាមសំណើររបស់មេធាវី លោកហ៊ុនម៉ាណែតដើម្បីធ្វើការសាកសួរផ្ទាល់មាត់លើលោក Paul Hayes ដែលជាភ្នាក់ងារបញ្ជូនសារអាមេរិក។

លោក Beres បាននិយាយថា ចៅក្រមយល់ព្រមទទួលយកសំណើរបស់លោកហ៊ុនម៉ាណែតដើម្បីសាកសួរផ្ទាល់មាត់លើលោក Paul Hayes ដែលជាសាក្សីតែម្នាក់គត់ប្រឆាំងនឹងលោក ម៉ាណែត។ ការសមេ្រចបែបនេះគឺជាការត្រឹមត្រូវពីព្រោះថា ភ្នាក់ងារបញ្ជូលសារនេះហើយ ដែលបានអះអាងថាគាត់ត្រូវបានវាយប្រហារពីក្រោយខ្នងដោយបុរសម្នាក់ពាក់សំលៀកបំពាក់ពណ៌ខ្មៅ ហើយលោក Hayes បាន សន្មត់ថាការវាយប្រហារនោះធ្វើឡើងដោយអង្គរក្សរបស់លោកហ៊ុន ម៉ាណែត ។

ចៅក្រមក៏បានទទួលសំណើរបស់លោកហ៊ុនម៉ាណែតផងដែរតាមរយៈមេធាវីអាមេរិករបស់លោកដើម្បីពិនិត្យមើលវីដេអូនៃការចោទប្រកាន់ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុលើ លោក Paul Hayes និងបានបញ្ជា ប៉ូលីសដែលទទួលបន្ទុកការពារនៅក្នុងយប់នោះឱ្យធ្វើការប្រគល់វីដេអូដែលមានទៅឱ្យលោកហ៊ុន ម៉ាណែត។

ជំហររបស់ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានភាពច្បាស់លាស់ យ៉ាងប្រាកដ។ លោកមិនបានដឹងអំពីពាក្យបណ្តឹងប្រឆាំងរូបលោកមុនពេលលោកធ្វើដំណើរទស្សនកិច្ចទៅរដ្ឋកាលីហ្វញ៉ា ហើយលោកក៍មិនបានដឹងថាមានបុគ្គលណាម្នាក់ព្យាយាមប៉ុនប៉ងប្រគល់ឯកសារជូនលោកនៅពេលនោះដែរ។ គាត់បានដឹងអំពីរឿងទាំងនេះ នៅពេលដែលបានអានសារព័ត៌មាននៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៦៕

image image image

ដោយ៖ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print