ក្លឹប Roma ទិញបានខ្សែប្រយុទ្ធ Malen ពីក្រុម Aston Villa

ចែករំលែក៖

ខ្សែប្រយុទ្ធជម្រើសជាតិហូឡង់ Donyell Malen បានផ្ទេរទៅកាន់ AS Roma របស់អ៊ីតាលីពីក្លឹប Aston Villa បន្ទាប់ពីលេងនៅក្លឹបក្នុងក្របខណ្ឌអង់គ្លេស Premier League បានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។

ខណៈដែល Aston Villa មិនបានបង្ហាញតម្លៃផ្ទេរជាក់លាក់នោះទេ សេចក្តីថ្លែងការណ៍របស់ Roma បានបញ្ជាក់ថា ការផ្ទេរនេះគឺជាការខ្ចីជើង ដោយមានជម្រើសទិញជាអចិន្ត្រៃយ៍នៅពេលក្រោយ។

ខ្សែប្រយុទ្ធវ័យ 26 ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី 10 គ្រាប់ ក្នុងការបង្ហាញខ្លួន 46 ប្រកួតឲ្យ Aston Villa ក្រោយផ្ទេរពី Borussia Dortmund នៅខែមករា ឆ្នាំ 2025។

រដូវកាលនេះ Malen ស៊ុតបាន 7 គ្រាប់ក្រោមការដឹកនាំរបស់ លោក Unai Emery ប៉ុន្តែគាត់ប្រឈមការលំបាកក្នុងការទទួលបានឱកាសលេងជាប្រចាំ ដោយបានចាប់ផ្តើមជាកីឡាករជម្រើសដប់មួយនាក់ដំបូងត្រឹមតែ 5 ប្រកួតលីគ ក្នុងចំណោមការបង្ហាញខ្លួន 21 ប្រកួតប៉ុណ្ណោះ។

ជាអតីតកីឡាករយុវជនរបស់ Ajax និង Arsenal, ខ្សែប្រយុទ្ធ Malen បានចាប់ផ្តើមជាកីឡាករអាជីពនៅក្លឹប PSV Eindhoven មុនពេលផ្ទេរទៅ Dortmund នៅឆ្នាំ 2021។

សរុបមក គាត់ស៊ុតបាន 104 គ្រាប់ ក្នុងការបង្ហាញខ្លួន 294 ប្រកួតជាមួយក្លឹបផ្សេងៗ ហើយក៏ស៊ុតបាន 13 គ្រាប់ ក្នុង ចំណោម49 ប្រកួតសម្រាប់ក្រុមជម្រើសជាតិហូឡង់ផងដែរ។

...

កីឡាករ Malen នឹងពាក់អាវលេខ 14 នៅ Roma ដែលបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី 5 ក្នុងលីគ អ៊ីតាលី Serie A ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print