ឃាត់ខ្លួនជនប្រើប្រាស់និងជួញដូរ២នាក់ជាមួយវត្ថុតាងគ្រឿងញៀន៦កញ្ចប់ទម្ងន់ ៣,៤ក្រាម

ចែករំលែក៖

ខេត្តកណ្តាល ÷ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ ខ្លួនករណីប្រើប្រាស់និងជួញដូរដោយខុសច្បាប់សារធាតុញៀនជាមួយវត្ថុតាងគ្រឿងញៀន ចំនួន៦កញ្ចប់ទម្ងន់ ៣,៤ក្រាម កាលពីវេលាម៉ោង០៧និង០០នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៦ នៅចំណុចលើផ្លូវកៅស៊ូលេខ 70B ស្ថិតក្នុងភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្ត កណ្តាល ។

ប្រភពសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យ ចំនួន០២នាក់ ÷ ទី១-ឈ្មោះ ឃុត ចំរើន ភេទប្រុសអាយុ២៨ឆ្នាំ និងទី២-ឈ្មោះ ម៉ន សាមៀន ភេទប្រុសអាយុ ២៤ឆ្នាំ អ្នកទាំពីរជាជនជាតិខ្មែរ គ្មានមុខរបរពិត ប្រាកដ (វិជ្ជមាននូវសារធាតុញៀន) និងមានទីលំនៅជាមួយគ្នា ក្នុងភូមិឃុំកើតហេតុ ។ វត្ថុតាងចាប់យក៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ice)ចំនួន៦ កញ្ចប់ (៥កញ្ចប់តូច,១កញ្ចប់មធ្យម) ទម្ងន់សរុប ៣,៤ក្រាម ទូរសព្ទចំនួន២គ្រឿង ។

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាកើតហេតុ ក្រោយទទួលបានសេចក្តីរាយការណ៍ពីកម្លាំងស្រាវជ្រាវភ្លាម កម្លាំងអន្តរាគមន៍ស្រុកល្វាឯម បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងគ្រំ បានល្បាតនិងឃ្លាំមើល ក៏ប្រទះឃេីញមុខសញ្ញាជនសង្ស័យ ឈ្មោះ ឃុត ចំរើន កំពុងដើរនៅចំណុចទីតាំងកើតហេតុខាងលើ។ កម្លាំងសមត្ថកិច្ច ក៏បានឃាត់សួរនាំឆែកឆេរ ហើយរកឃើញថ្នាំ ញៀន(ម៉ាទឹកកក) ៥កញ្ចប់តូច ដែលខ្លួនជាអ្នកកាន់លក់ឱ្យឈ្មោះ ម៉ន សាមៀន។ ជាបន្ទាប់សមត្ថកិច្ចក៏បន្តទៅឃាត់ខ្លួនឈ្មោះ ម៉ន សាមៀន រកឃើញថ្នាំញៀន១ កញ្ចប់មធ្យមបន្ថែមទៀតដែលជនសង្ស័យបានទិញបន្តពីឈ្មោះ ហាន ស្ថិតនៅម្ដុំព្រែកតាកែវ ស្រុកកៀនស្វាយ ក្នុងតម្លៃសាមសិបម៉ឺនរៀល (៣០០.០០០រៀល) ដើម្បីយកមកប្រើប្រាស់ និងរំលែកលក់បន្តជាប្រចាំដោយឲ្យឈ្មោះ ឃុត ចំរើន ជួយលក់ឱ្យខ្លួន។

...

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីកសាងសំណុំរឿង ចាត់ ការតាមនីតិវិធីនិងបន្តស្រាវជ្រាវ រកឈ្មោះហាន ម្នាក់ ទៀតដែលជាបក្ខពួក ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print