ភ្ញាក់ផ្អើលអ្នកធ្វើដំណើរប្រ​ទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​ប្រឡាយ​នៅ​សង្កាត់​ឃ្មួ​ញ

ចែករំលែក៖

ភ្នំពេញៈ​ សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​ប្រឡាយ​បង្កឲ្យមានការភ្ញាក់ផ្អើល ដោយ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨​និង​១០​នាទី ព្រឹក​ថ្ងៃ​ទី​១៧​ខែមករា​ឆ្នាំ​២០២៦​នៅ​ក្នុង​ប្រឡាយ​ទឹក​មួយ​កន្លែង​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​កម្មករ​នៅ ឃ្លាំង​ក្បែរ​នោះ​បាន​យក​សំរាម​យក​ទៅ​បោះ ចោល​ក៍​ស្រាប់តែ​ប្រទះ​ឃើញ​សាក​សព​កប់​និង​កំប្លោក​ចេញ​តែ​ដៃ​រួច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។

តាម​ព័​ត៌​បាន​បានឲ្យដឹង​ថា កាល​វេលា​ម៉ោង​ប្រហែល​១៦ និង​៤០​នាទី ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៦​មាន​គេ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​កំពុង​ឈរ​នៅ​ក្នុង​ទឹក​ប្រឡាយ​ដៃ​កាន់​ធុង​ទឹក​ពណ៌​ក្រហម ដោយ​គេ​ថា អ្នក​ស្ទួ​ច​តត្រីហើយពុំ ចាប់អារម្មណ៍​។​ លុះព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៦ មាន​អ្នក​ស្គាល់គ្នា​បាន​មក​ប្រាប់ ថា​មាន​សាកសព​អណ្តែត​ក្នុង​ទឹក​ប្រឡាយទើប​ដឹង​ថា ជា​បុរស​រូប​នោះ​។

តាម​ការ​ត្រួតពិនិត្យ សាកសព​ជន​រង​គ្រោះ​អណ្ដែត​ទឹក​ផ្កាប់មុខ នៅ​ក្បែរ​សាកសព​មាន​ធុង​ទឹក​ពណ៌​ក្រហម​១ ។​សព​មាន​លក្ខ​ណះ​ហើម​ស្អុយ​។

...

តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ​លោក ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ​សន្និដ្ឋាន ថា​បុរស​រូប​នោះ ស្លាប់​ដោយ​លង់ទឹក​៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print