គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះកាត់សំយាបអាជីវករ​ដែលសង់រំលោភផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ​៖​ ដើម្បី​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍​តាមដងផ្លូវ​ ជាពិសេស​ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះកាត់សំយាបអាជីវករដែលសង់រំលោភផ្លូវសាធារណៈនិងលក់ដូរលើចិញ្ចើមផ្លូវ ធើ្វអោយប៉ះសណ្ដាប់ធ្នាប់សាធារណៈ បង្កអោយមានការកកស្ទះផងដែរ។

ជាក់ស្តែងលោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវលេខ ២១៧ និងកាត់សំយាបក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានឱ្យដឹងកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៦ថា ដោយមានការណែនាំរបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកតែងតែចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ ក៏ដូចជាបន្តការអនុវត្ត ចំពោះក្រុមអាជីវករលក់ដូរទំនិញ បន្លែ ត្រី-សាច់ ផ្សេងៗ នៅលេីចិញ្ចេីមផ្លូវនៅតាមបណ្ដោយផ្លូវលេខ២១៧ ដើម្បីឱ្យមានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ល្អ និងមានសោភ័ណភាព មិនធ្វើឱ្យប៉ះពាល់ដល់ចរាចរណ៍សាធារណៈ។

...

នាឱកាស​នោះ​ដែរ​ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ សំណូមពរដល់ប្រជាពលរដ្ឋដែលប្រកបអាជីវកម្ម នៅអមសងខាងផ្លូវលេខ ២១៧ លក់ដូរទាំងអស់ សូមចូលរួមសហការជាមួយ អាជ្ញាធរ ដើម្បីអោយមានសណ្តាប់ធ្នាប់ដងផ្លូវ អាចជួយបានច្រើនក្នុងការកាត់បន្ថយចរាចរណ៍ផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print