គណៈប្រតិភូសកម្មភាពមីនស៊ូដង់ខាងត្បូង​ វាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព​ CMAC​ កម្ពុជា ក្នុងការបំផ្លាញគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីសង្គ្រោះជីវិតមនុស្សនិងផ្តល់ដីសុវត្ថិភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ​ លោក​ ហេង​ រតនា​ អគ្គនាយកស៊ីម៉ាក់​កម្ពុជា នាព្រឹកថ្ងៃចន្ទ ១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦​ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង ដឹកនាំដោយលោក លោក Mike Rashid Fulla Obaldo អគ្គនាយកសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង (NMAA South Sudan) និងសហការី ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។

ក្នុងដំណើរទស្សនកិច្ចនេះ ដេីម្បីសិក្សាស្វែងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជា ជាពិសេសកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC ព្រមទាំងបទពិសោធន៍ ចំណេះដឹង ប្រកបដោយភាពជោគជ័យប្រសិទ្ធភាពខ្ពស់ទាំងការទទួលស្គាល់ជាសកល នៃកិច្ចប្រតិបត្តិការបោសសម្អាតមីន​ ជាពិសេសការពង្រឹងភាពជាម្ចាស់​ និងភាពជាដៃគូក្នុងការបន្តដោះស្រាយវិបត្តិសំណល់យុទ្ធភណ្ឌសង្គ្រាម។

ក្នុងជំនួបនេះដែរ លោក​ ហេង​ រតនា​ បានជម្រាបជូនគណៈប្រតិភូ លេីកការដឹកនាំវិស័យសកម្មភាពកម្ចាត់មីនរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនោះសម្តេចតែងតែលេីកទឹកចិត្តនិងគាំទ្រអង្គភាព​ CMAC ក្នុងការហ្វឹកហ្វឺនចែករំលែកបទពិសោធន៍ដល់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅក្នុងសកលលោក។

ជាការឆ្លើយតប លោក Mike Rashid Fulla Obaldo បានសម្តែងនូវការកោតសរសើរយ៉ាងពេញទំហឹង ចំពោះរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រអង្គភាព​ CMAC ក្នុងចែករំលែកបទពិសោធន៍ដល់បណ្តាប្រទេសដែលរង់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅក្នុងសកលលោក ខណៈពេលដែលនៅប្រទេសរបស់លោក រដ្ឋាភិបាលមានវិស័យអទិភាពជាច្រើនដែលត្រូវយកចិត្តទុកដាក់​ ដោយរួមទាំងសកម្មភាពមីនក្នុងប្រទេសស៊ូដង់ខាងត្បូង នៅមានកម្រិតដែលតម្រូវឲ្យមានការជួយជ្រោមជ្រែងបន្ថែមទៀត។ ហេតុដូច្នេះ ទើបគណៈប្រតិភូសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីទទួលបានធាតុចូលយកទៅពង្រឹងសកម្មភាពមីននៅប្រទេស៊ូដង់ខាងត្បូង។

ជាមួយគ្នានេះដែរ លោក Mike Rashid Fulla Obaldo បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព​ CMAC ក្នុងការបំផ្លាញគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីសង្គ្រោះជីវិតមនុស្សនិងផ្តល់ដីសុវត្ថិភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោក Mike Rashid Fulla Obaldo បន្តថាអង្គភាពCMAC ជាស្ថាប័នជាតិដែលឈានមុខគេនៅលេីពិភពលោក ដែលមានប្រទេសជាច្រើនបានមកដកស្រង់បទពិសោធន៍ ចំណេះដឹង ជំនាញបច្ចេកទេសក្នុងវិស័យសកម្មភាពមីន និងបានផ្តល់ការហ្វឹកហ្វឺនពីអង្គភាពCMAC។ លោកសង្ឃឹមថា អង្គភាពCMAC និងបន្តចែករំលែកបទពិសោធន៍ដែលបានអនុវត្តប្រកបដោយជោគជ័យកន្លងមក លើការងារបោសសម្អាតមីនមនុស្សធម៌ និងការពង្រឹងការចូលរួមរបស់ប្រជាជននៅក្នុងការការពារពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។

...

សូមជម្រាបថា ដំណេីរទស្សនកិច្ចនេះគាំទ្រដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (JICA)​ ហេីយគណៈប្រតិភូនេះត្រូវធ្វើទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង មណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ/រោងជាងកណ្ដាលខេត្តបាត់ដំបង ការដ្ឋានបោសសម្អាតមីន និងសារមន្ទីរតេជោសន្តិភាពនៅក្នុងខេត្តសៀមរាប និងការដ្ឋានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹកផងដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print