ខេត្តសៀមរាប៖ ផ្ទះអ្នកគ្រូបង្រៀន ស្ថិតនៅភូមិកក្រាញ់សង្កាត់សៀមរាប រងការឆាបឆេះ ដោយសារកូនសាកថ្មអាយផេត នៅលើពូក រួចហើយចាក់សេាបន្ទប់ចេញទៅធ្វើការបាត់។
ករណីអគ្គីភ័យបានឆេះផ្ទះមួយកន្លែងនេះមូលហេតុ បណ្ដាលមកពីកូនប្រុសឈ្មោះ លាត ជ័យវិទូវឌ្ឍនា
អាយុ ២៤ឆ្នាំ បានសាកថ្មអាយផេត នៅលើពូក រួច ហើយចាក់សេាបន្ទប់ចេញទៅធ្វើការបាត់ ក៏មានអគ្គីភ័យឆេះចេញពីបន្ទប់នោះតែម្ដង។
សមត្ថកិច្ចប្រាប់ថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៩ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦ ស្ថិតក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។ ម្ចាស់ផ្ទះមានឈ្មោះ ស៊ុយ ណារុំ ភេទស្រីអាយុ៥៣ ឆ្នាំ មុខរបរគ្រូបង្រៀន។ ផ្ទះថ្មមានទំហំ ៨ គុណ ១៣ ម៉ែត្រធ្វើអំពីថ្មកម្ពស់ពីរជាន់ ថ្មក្រោមឈើលើ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះបណ្តាលឱ្យខូចខាត ឆេះអស់បន្ទប់ចំនួន ១ និងសម្ភារៈដែលនៅ ក្នុងនោះបន្ទប់នោះទាំងស្រុង។ អគ្គីភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ចំនួន ២គ្រឿង ឡានទឹកកងរាជអាវុធហត្ថខេត្ត១គ្រឿងនឹងឡានទឹកស្នងការដ្ឋាននគរបាលខេត្តសៀមរាប១គ្រឿង រលត់ទាំងស្រុងនៅវេលាម៉ោង ៩និង៣០ នាទី៕










