អាជ្ញាធររាជធានីភ្នំពេញ ដាក់លក្ខខណ្ឌ៣ចំណុច ឱ្យអាជីវករតំបន់ផ្សារដើមគរ ប្ដូរទីតាំងទៅលក់កន្លែងថ្មី

ចែករំលែក៖

ភ្នំពេញ៖ លក្ខខណ្ឌមួយចំនួន៣ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ផ្តល់ជូន បងប្អូនអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលេី ដងផ្លូវ នៅលើ ចិញ្ចើមផ្លូវសាធារណៈក្នុងតំបន់ជុំវិញផ្សារដើមគ រួមមាន៖១.អាចមានជម្រើសផ្លាស់ប្ដូរ ទៅលក់ទៅផ្សារដេីមគថ្មី ដែលអាជ្ញាធរ ធ្លាប់សម្របសម្រួលជូនកន្លងមក ឫទៅរកទីតាំងឯកជនផ្សេងទៀត ដែលខ្លួនគិតថា ងាយស្រួល ប៉ុន្តែមិនមែនលក់លេីផ្លូវសាធារណៈ។ ២.ក្នុងដំណាក់ កាលនេះ បេីបងប្អូនមានបញ្ហាខ្វះខាតជីវភាពខ្លាំងរដ្ឋបាលរាជធានីភ្នំពេញ នឹងជួយទំនុកបម្រុងជាអង្ករជូន។ ៣.មិនត្រូវបន្តលក់ដូរលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈដាច់ខាត។
នេះជាការលេីកឡេីងរបស់ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ក្នុងជំនួបជាមួយបងប្អូនអ្នកលក់ដូរគ្មាន សណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដេីមគ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា កន្លងមកអាជ្ញាធរបានអត់ធ្មត់បំផុតចំពោះការ លក់ដូរគ្មានសណ្ដាប់ធ្នាប់នេះព្រោះគិតពីជីវភាពរបស់បងប្អូន ។ ម្យ៉ាងទៀត ដោយសារពុំទាន់រកទីតាំងសមរម្យសម្រាប់ផ្លាស់ ប្ដូរជូនបាន ។ ប៉ុន្តែពេលនេះរដ្ឋបាល រាជធានីភ្នំពេញបានរក ទីតាំងសមស្របនិងមានលក្ខខណ្ឌអនុគ្រោះជាច្រើន បាន ហើយ នោះគឺផ្សារដើមគថ្មីហើយបេីបងប្អូនមិនចង់ទៅផ្សារ ថ្មីនោះ បងប្អូនអាចរកទីតាំងឯកជនណាផ្សេងទៀត ក៏បាន តែហាមដាច់ខាត មិនឱ្យលក់លេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡេីយ។ សូមបងប្អូនចូលរួមសហការជាមួយ អាជ្ញាធរ ដេីម្បី លេីកកម្ពស់សោភ័ណភាពនិងសណ្ដាប់ធ្នាប់សាធារណៈរបស់រាជធានីភ្នំពេញយេីង ។
លោក ឃួង ស្រេង ក៏បានជួបសំណេះសំណាលសម្រប សម្រួលជាមួយពលរដ្ឋអាជីវករលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ ក្បែរផ្សារដើមគរចាស់ ក្នុងខណ្ឌទួលគោកបន្តទៀតផងដែរ ៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print