ពលរដ្ឋឥណ្ឌាកើនឡើងខ្ពស់ ខណៈពលរដ្ឋចិនបន្តថយចុះ៤ឆ្នាំជាប់ៗគ្នា មកនៅ១.៤០៥ពាន់លាននាក់

ចែករំលែក៖

ចំនួនពលរដ្ឋឥណ្ឌាបានកើនឡើងខ្ពស់ គឺមានជាង១,៤៦ ពាន់លាននាក់ ឈរលំដាប់ទីមួយនៅលើពិភពលោក ហើយពលរដ្ឋនៅតែបន្តកើនឡើងខណ:ពលរដ្ឋចិនបែរជាធ្លាក់ចុះគួរអោយព្រួយបារម្ភខ្លាំង។

សារព័ត៌មាន Reuters បានផ្សាយថា នាថ្ងៃចន្ទ ទី១៩ ខែមករា ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនប្រជាជនរបស់ប្រទេសចិនបានបន្តធ្លាក់ចុះសម្រាប់រយៈពេល៤ឆ្នាំជាប់គ្នា កាលពីឆ្នាំ២០២៥ ដោយបានថយក្នុងចំនួន៣.៣៩លាននាក់ ពោលគឺសរុបមកនៅ១.៤០៥ពាន់លាននាក់។
ទិន្នន័យពីការិយាល័យជាតិស្ថិតិរបស់ចិនក៏បានបង្ហាញឱ្យឃើញដែរថា ចំនួនសរុបនៃអត្រាកំណើតនៅក្នុងប្រទេសចិន កាលពីឆ្នាំមុនបានថយមកនៅ៨.៩២លាននាក់ ដែលជាអត្រាដ៏ទាបបំផុតក្នុងកំណត់ត្រា ធៀបជាមួយចំនួន៩.៥៤លាននាក់ កាលពីឆ្នាំ២០២៤។ ចំណែកអត្រាអ្នកស្លាប់វិញបានកើនដល់១១.៣១លាននាក់ នៅឆ្នាំ២០២៥ ធៀបនឹង១០.៩៣លាននាក់ ក្នុងឆ្នាំ២០២៤។
ចំនួនប្រជាជនរបស់ចិនបានបន្តរួមចុះចាប់តាំងពីឆ្នាំ២០២២មកម្ល៉េះ ហើយមានមនុស្សវ័យចំណាស់កាន់តែច្រើនយ៉ាងឆាប់រហ័ស។ បញ្ហានេះបានបង្កភាពស្មុគស្មាញចំពោះផែនការរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងការជំរុញសកម្មភាពចំណាយរបស់ប្រជាជននៅក្នុងស្រុក និងកាត់បន្ថយបំណុល។
ចំនួននៃការរៀបអាពាហ៍ពិពាហ៍នៅចិន បានធ្លាក់ចុះយ៉ាងគំហុកដល់ទៅ២០ភាគរយ កាលពីក្នុងឆ្នាំ២០២៤ ដែលជាទំហំដ៏ធំបំផុតក្នុងកំណត់ត្រា ដោយមានមនុស្សជាង៦.១លានគូ បានចុះឈ្មោះរៀបការ។ វាជាការថយចុះពីចំនួន៧.៦៨លានគូ កាលពីឆ្នាំ២០២៣។ ការរៀបអាពាហ៍ពិពាហ៍ ជាទូទៅគឺជាសូចនាករនាំមុខគេ សម្រាប់អត្រាកំណើតនៅប្រទេសចិន៕ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print