ក្រសួងយុត្តិធម៌​៖​ ពលរដ្ឋដែលយល់ថាមានភាពមិនប្រក្រតីចំពោះចំណាត់ការលើសំណុំរឿងរបស់ខ្លួន ហើយបានដាក់​​ពាក្យបណ្តឹងមកកា​ន់គណៈបញ្ជាការដឹកនាំយុទ្ធនាការ មាន​ចំនួន ១ ៧៥៩ បណ្តឹង ស្មើនឹង ០,៨១% នៃសំណុំរឿងសរុបទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ នៅថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦​ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តយុទ្ធនាការទាំង ២ ប្រចាំឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស។

ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ​ ប្រជាពលរដ្ឋដែលយល់ថាមានភាពមិនប្រក្រតីចំពោះចំណាត់ការលើសំណុំរឿងរបស់ខ្លួន ហើយបានដាក់​​ពាក្យបណ្តឹងមកកា​ន់លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ មាន​ចំនួន ១ ៧៥៩ បណ្តឹង ស្មើនឹង ០,៨១% នៃសំណុំរឿងសរុបទូទាំងប្រទេស ដែលមានចំនួនសរុប ២១៤ ៦៨៧ ករណី។

...

គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print