ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តយុទ្ធនាការទាំង ២ ប្រចាំឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស កាលពីព្រឹកថ្ងៃទី១៦ ខែមករាថ្មីៗនេះ។
ក្នុងចំណោមពាក្យបណ្តឹងដែលបានចាត់ការរួចក្នុងឆ្នាំ ២០២៥ កន្លងទៅនេះ ករណីសំណុំរឿងដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ហើយម្ចាស់បណ្តឹងគ្រាន់តែបារម្ភថាមានភាពមិនប្រក្រតី មានចំនួន ៤០២ ករណី ស្មើនឹង ៤៦,៣៧%។
ជាមួយគ្នានេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181៕
ដោយ៖តារា










