ខេត្តស្ទឹងត្រែង ៖ លោកអភិ សន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន សម្រេច ដកហូត មុខ តំណែង នគរបាល បាល ខេត្តស្ទឹងត្រែង ចំនួន ៦ រូប ក្នុង នោះ មាន ម្នាក់ ថ្នាក់ ឧត្តមសេនីយ៍ត្រី ( ផ្កាយ ១) ដោយ ផ្អែក លើ មូលហេតុ លើស បទ វិន័យ នគរបាល ជាតិ កម្ម ជាតិ ។
យោង តាម ប្រកាស ស្តី ពី ការ អនុវត្ត ទណ្ឌកម្ម ខាង វិន័យ ចំពោះ មន្ត្រី នគរបាល ជាតិ ចេញ កាលពី ថ្ងៃ ទី ១២ ខែមករា ឆ្នាំ ២០២៦ ត្រូវ បាន អនុវត្ត ទណ្ឌកម្ម ខាង វិន័យ ចំពោះ ឧត្តមសេនីយ៍ត្រី ចាន់ សុ ផា អត្តលេខ ០២០៤៦ តាម រូបភាព ដកហូត មុខ តំណែង ពី ស្នងការ រង ទទួល ការងារ ព្រំដែន នៃ ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង ចំណុះ អគ្គស្នងការដ្ឋាន នគរបាល ជាតិ ឱ្យមក ជា មន្ត្រី ដោយ មូលហេតុ ល្មើស បទ វិន័យ នគរបាល ជាតិ កម្ម ជាតិ ។
ត្រូវ បាន ផ្អាក ការងារ បណ្តោះអាសន្ន ចំពោះ វរសេនីយ៍ទោ ចាន់ សុធា អត្តលេខ ៥៦៩៤៥ មេបញ្ជាការ រង វរ សេនា តូច នគរបាល ការពារ ព្រំដែន គោក លេខ ៧០១ នៃ ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង ចំណុះអគ្គស្នងការដ្ឋាន នគរ បាល ជាតិ មូលហេតុ ល្មើស បទ វិន័យ នគរបាល ជាតិ ។
មន្ត្រី នគរបាល ចំនួន ៤ រូប ទៀត នៃ ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង ក៏ ត្រូវ ដកហូត មុខ តំណែង និង បន្ថយ ឋានន្តរស័ក្តិ ចំនួន ១ ថ្នាក់ ក្នុង នោះ រួម មាន ៖
១. វរសេនីយ៍ត្រី ទិព្វ និ ទ្ធី អត្តលេខ ៥៦៩៧២ ពី មេបញ្ជាការ រងរ សេនា តូច នគរបាល ការពារ ព្រំដែន គោក លេខ ៧០១ ត្រូវ មក ជា មន្ត្រី និង បន្ថយ ឋានន្តរស័ក្តិ ចំនួន ១ ថ្នាក់ ឱ្យមក នៅ ត្រឹម ថ្នាក់ អនុសេនីយ៍ឯក ។
២. អនុសេនីយ៍ឯក ឋាន វិចិត្រ អត្តលេខ ៧១៥៦៩ ពី នាយ រង ផ្នែក សុខាភិបាល នៃ វរ សេនា តូច នគរបាល ការពារ ព្រំដែន គោក លេខ ៧០១ ឱ្យមក ជា មន្ត្រី និង បន្ថយ ឋានន្តរស័ក្តិ ចំនួន ១ ថ្នាក់ ឱ្យមក នៅ ត្រឹម ថ្នាក់ អនុសេនីយ៍ទោ ។
៣. អនុសេនីយ៍ទោ សៅ សុភាព អត្តលេខ ៧១៦០៩ ពី នាយ រង ប៉ុស្តិ៍ នគរបាល ការពារ ព្រំដែន គោក ណា អូ ង នៃ វរ សេនា តូច នគរបាល ការពារ ព្រំដែន គោក លេខ ៧០១ ឱ្យមក ជា មន្ត្រី និង បន្ថយ ឋានន្តរស័ក្តិ ចំនួន ១ ថ្នាក់ ឱ្យមក នៅ ត្រឹម ថ្នាក់ អនុសេនីយ៍ត្រី ។
៤. អនុសេនីយ៍ត្រី ចាន់ សុ ភ័ ក្រ អត្តលេខ ៩៥៧៥៣ មន្ត្រី ឱ្យមក នៅ ត្រឹម ថ្នាក់ ព្រិ ន្ទ បាល ឯក ។
សូម បញ្ជាក់ ថា ៖ ក្នុង ចំណោម មន្ត្រី ប៉ូលិស ទាំង ៥ រូប ខាងលើ មាន ២ រូប ជា ឪពុក និង កូនបង្កើត គឺ លោក ឧត្តមសេនីយ៍ត្រី ចាន់ សុ ផា និង លោកអនុសេនីយ៍ត្រី ចាន់ សុ ភ័ ក្រ ៕
ដោយ ៖ សិលា










