ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កកាលពីវេលាម៉ោង៧និង៤៦នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ម៉ុន មូង ភេទប្រុស អាយុ៣០ឆ្នាំ រងរបួសបាក់ជើងខាងឆ្វេង មានអាសយដ្ឋាននៅភូមិ អន្លង់ក្រាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LJ 1620 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយបណ្តាលឲ្យដួលរងរបួសបាក់ជេីងឆ្វេង ភ្លាមនោះម៉ូតូសណ្តោយរ៉ឺម៉កក៏បានបេីកគេចខ្លួនបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនមកទទួលវិញ៕
ដោយ៖សុខាសែនជ័យ










