រថយន្តមិនចាំម៉ាកបុកនិងកិន បុរសម្នាក់ បែកក្បាលស្លាប់ រួចបើកគេចបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់​បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរថយន្ត មួយគ្រឿងបើកបុកនិងកិនរួចបៀកគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២០ខែមករា ឆ្នាំ២០២៦នៅតាមផ្លូវអូសុីអាយសុី ក្នុង ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសន្តិសុខបានអោយដឹងថា គេឃើញបុរសរូបនោះធ្វើដំណើរដោយថ្មើរជើង  ដើរចុះឡើងនៅតាមផ្លូវ ប៉ុន្មានថ្ងៃមកហើយ ដោយគេពុំដឹងថា បុរសនោះមានបញ្ហាអ្វីឡើយ ។ ស្រាប់តែថ្ងៃនេះ បុរសរូបនោះធ្វើដំណើរដោយថ្មើរ ជើង នឹងដៃកាន់ចាននំបញ្ចុក ។

លុះក្រោយមកគេឮសូរសំឡេងប្រាវ ហើយគេឃើញជនរងគ្រោះដេកស្លាប់នៅ លើផ្លូវដោយ រថយន្តកិនបែកក្បាល ។ ភ្លាមៗ រថយន្តបានគេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្តថា គេបានឃើញចាននំបញ្ចុកដែល ជនរងគ្រោះកាន់ជាប់ដៃនោះ ទុកនៅលើសួនច្បារពុះចែកផ្លូវ ដោយគេសង្ស័យថា បុរសរូបនោះលោតចូលរថយន្តគេ ទើបបណ្តាលអោយស្លាប់ ។ ប៉ុន្តែទោះបីជាយ៉ាងណា មានតែរងចាំសមត្ថកិច្ចឆែកកាំមេរ៉ាសុវត្ថិភាព ទើបអាចសន្និដ្ឋានច្បាស់ ។

...

បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវឆែកឆេរមើលកាំមេរ៉ាសុវត្ថិភាព ។ ចំណែកសពជនរងគ្រោះ ត្រូវបានយកទៅតម្កល់នៅវត្តកប់ស្រូវ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print