ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសបាក់ភ្លៅម្ខាងត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតកាលពី
វេលាម៉ោង១០និង០៥នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ អិល ឃេវីន ភេទប្រុស អាយុ១៦ឆ្នាំ រងរបួសបាក់ភ្លៅខាងឆ្វេងនិងហើមថ្ពាល់ខាងឆ្វេង មានអាសយដ្ឋាននៅភូមិព្រែកធំ ឃុំទូកមាសខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម៉ាកស៊ុយសាគីឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GN 8914 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងលឿនល្មមលុះមកដល់ចំណុចកេីតហេតុក៏ជ្រុលបុកជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតបណ្តាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសបាក់ភ្លៅខាងឆ្វេង។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










