ខេត្តកំពង់ឆ្នាំង ៖ អគ្គិភ័យកំពុងឆាបឆេះទីតាំងចម្រាញ់ប្រេងមួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តាមមន្ត្រីជំនាញការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ករណីអគ្គិភ័យនេះ បានកើតឡើងតាំងពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ហើយរហូតមកដល់ព្រឹកថ្ងៃទី២១មករានេះ នៅមិនគ្រប់គ្រងបាននៅឡើយ ខណៈមន្ត្រីជំនាញបានចេញរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍នៅកន្លែងកើតហេតុ៕

ដោយ ៖ សិលា









