បទវិភាគ៖និន្នាការជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលឆ្ពោះទៅរកភាពល្អប្រសើរក្នុងរយៈពេលយូរអង្វែងមិនបានកែប្រែទេ

ចែករំលែក៖

អន្តរជាតិ ៖ ពេលថ្មីៗនេះ លោក Kang Yi ប្រធាន រដ្ឋបាលជាតិស្ថិតិចិន បានថ្លែងថា “បើមើលពី ពេញ មួយ ឆ្នាំ នៃ ឆ្នាំ ២០២៦ អាចឃើញថា លក្ខខណ្ឌទ្រទ្រង់និងនិន្នាការជា មូលដ្ឋាននៃ សេដ្ឋកិច្ច ចិន ដែល ឆ្ពោះ ទៅ រក ភាពល្អប្រសើរ ក្នុងរយៈពេលយូរ អង្វែងមិនបាន កែប្រែទេ និន្នាការ ជា ទូ ទៅ ស្តីពី ការ អភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៃ សេដ្ឋកិច្ចចិន ក៏ មិនបាន កែប្រែ ដែរ ហើយ ចិន មាន មូលដ្ឋាន និង មាន លក្ខខណ្ឌ ក្នុង ការ រក្សា ឱ្យ សេដ្ឋកិច្ច ដំណើរការ ទៅ រក ស្ថិរភាព និង ភាព ល្អប្រសើរ” ។

តាម ទិន្នន័យ ដែល ចេញផ្សាយ ដោយ រដ្ឋបាលជាតិស្ថិតិចិននៅ ថ្ងៃទី ១៩ ខែមករា បាន បង្ហា ញ ថា ទំហំ ផលិតផល ក្នុងស្រុកសរុប(GDP)ឆ្នាំ ២០២៥ មានចំនួន ១៤០,១៨៧៩ ទី្រលាន យាន់ ប្រាក់ ចិន ដែល មាន ចំនួនលើសពី ១៤០ ទ្រីលានយាន់ប្រាក់ចិន ជាលើកដំបូង បើ គិត តាម តម្លៃ ថេរ បាន កើន ឡើង ចំនួន ៥ ភាគរយ បើ ប្រៀប ធៀប នឹង រយៈពេល ដូចគ្នា នៃ ឆ្នាំ ២០ ២៤ ។
បើមើលពីត្រីមាសនីមួយៗអាចឃើញថា ផលិតផលក្នុងស្រុក សរុប ប្រចាំ ត្រីមាសទីមួយ ឆ្នាំ នេះ បាន កើនឡើង ៥,៤ ភាគរយ បើប្រៀបធៀប នឹង រយៈពេលដូចគ្នា នៃ ឆ្នាំ ២០២៤ GDP ប្រចាំ ត្រីមាសទីពីរ បានកើនឡើង ៥,២ ភាគរយ GDP ប្រចាំ ត្រីមាស ទី បី បាន កើន ឡើង ៤, ៨ ភាគរយ ហើយ GDP ប្រចាំ ត្រីមាសទីបួន បាន កើន ឡើង ៤,៥ ភាគ រយ ។
ក្នុងមួយឆ្នាំកន្លងទៅនេះ ជានិច្ចកាល ប្រទេសចិន តែងតែ ប្រកាន់ខ្ជាប់យ៉ាងម៉ុតមាំមិន ងាក រេ នូវ ការដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយ គុណភាពខ្ពស់ ហើយ សេដ្ឋកិច្ច បានបង្ហាញពី និន្នាការ អភិវឌ្ឍន៍ ដែល ឆ្ពោះទៅរក គុណភាពល្អ និង ភាពវិជ្ជមាន ។ នៅឆ្នាំ ២០២៥ សមា មាត្រ នៃ តម្លៃបន្ថែម នៃ មុខរបរផលិតកម្ម បច្ចេកវិទ្យាខ្ពស់ ធុនមធ្យមនិងធំ ក្នុង តម្លៃ បន្ថែម នៃ សហគ្រាស ឧស្សាហកម្មធុនមធ្យមនិងធំ បាន ឡើងដល់ ១៧,១ ភាគរយ ហើយ អត្រា រួម ចំណែក នៃ ការចំណាយខាងការប្រើប្រាស់ចុងក្រោយ ចំពោះកំណើនសេដ្ឋកិច្ច មានចំនួន លើ ស ពី ៥០ ភាគរយ ។ ទំហំនាំចេញនាំចូលទំនិញរបស់ចិន បានកើនឡើង ៣,៨ ភាគ រយ បើ ប្រៀប ធៀប នឹង រយៈពេលដូចគ្នា នៃ ឆ្នាំ ២០២៤ ។ ចំណែកឯ ការធានាខាង ជីវភាព រស់ នៅ របស់ ប្រជាជន មាន ភាពខ្លាំងក្លា និង ប្រកប ដោយ ប្រសិទ្ធភាព ប្រាក់ចំណូល ដែល អាច ប្រើ ប្រាស់ បាន គិតជាមធ្យម ក្នុងមនុស្សម្នាក់ៗនៅទូទាំងប្រទេសចិន បាន កើនឡើង ៥ ភាគរយ បើ ប្រៀប ធៀប នឹង រយៈពេលដូចគ្នា នៃ ឆ្នាំ ២០២៤ ដែលដើរស្របជាមួយ នឹង កំណើន សេដ្ឋកិច្ច ក្នុងពេលដំណាលគ្នា ។
នៅឆ្នាំ ២០២៥ សេដ្ឋកិច្ចចិនបានឆ្ពោះទៅរក ភាពច្នៃប្រឌិតថ្មី និង គុណភាពថ្មី ក្រោម កម្លាំង សម្ពាធ គោល ដៅ តាម ការរំពឹងទុក សំខាន់ៗ ត្រូវ បាន សម្រេច ដោយគាប់ប្រសើរ ដែល បង្ហាញ ពី ភាព ធន់ និង កម្លាំងរស់រវើក ដ៏ខ្លាំងក្លា វា បានចាក់មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ ការ អភិវឌ្ឍ សេដ្ឋកិច្ច ចិន នៅ ឆ្នាំ ២០២៦ ។
ក្នុងមួយឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចចិន បាន បង្ហាញពី លក្ខណៈពិសេស យ៉ាង ច្បាស់ លាស់ នៃ “ការ ឆ្ពោះ ទៅរក ភាពច្នៃប្រឌិត ថ្មី” ។ តាមទិន្នន័យ ដែលចេញផ្សាយ ដោយ អង្គការកម្មសិទ្ធិ បញ្ញា ពិភពលោក បាន បង្ហាញឱ្យ ឃើញថា សន្ទស្សន៍នវានុវត្តន៍ របស់ ចិន បាន ឈរនៅ លដាប់ ១០ លេខ ខាងមុខ នៅលើ ពិភពលោក ជា លើកដំបូង ។ ពី ការស្វែងរក ថ្មី ក្នុងការ សិក្សា ស្រាវ ជ្រាវ ជាមូលដ្ឋាន ដល់ សមិទ្ធផលថ្មី នៃ បច្ចេកវិទ្យាស្នូល ពី ការរួមបញ្ចូល យ៉ាង ស៊ី ជម្រៅ រវាង ការ ច្នៃ ប្រឌិតថ្មី ខាងបច្ចេកវិទ្យា និង ការច្នៃប្រឌិតថ្មីខាងឧស្សាហកម្ម ដល់ ការ អនុវត្ត ជាក់ ស្តែង យ៉ាង ទូលំទូលាយ នៃ សមិទ្ធផល ដែល ផ្តល់ផលប្រយោជន៍ ដល់ ជីវភាពរស់ នៅ របស់ ប្រជាជន ដំណឹងល្អ ស្តីពី សមិទ្ធផល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខ របស់ ប្រទេស ចិន ក្នុង វិស័យ ដូចជា បញ្ញាសិប្បនិម្មិត និង បច្ចេកវិទ្យាកង់ទិច ជាដើម បានស្តាប់ឮជា ញឹក ញាប់ សមិទ្ធផល នៃ ការសិក្សាស្រាវជ្រាវ ខាង វិទ្យាសាស្ត្រ សំខាន់ៗមួយចំនួន បាន លេច ចេញ ជា បន្ត បន្ទាប់ ហើយ កម្លាំងផលិតកម្មគុណភាពថ្មី របស់ប្រទេសចិន ទទួល បាន ការ អភិវឌ្ឍ និង វិវឌ្ឍ រីក ចម្រើន ជាបន្តបន្ទាប់ ។

សម្លឹងមើលទៅកាន់ពិភពលោកទាំងមូល ល្បឿនកំណើន នៃ សេដ្ឋកិច្ច ចិន បាន កាន់ លំដាប់ ថ្នាក់ នាំមុខ គេ ក្នុងចំណោម អង្គភាពសេដ្ឋកិច្ចសំខាន់ៗ លើ ពិភពលោក ដែលបាន ក្លាយ ជា ប្រភពកម្លាំងចលករ ដែល មានភាពនឹងនរជាងគេ និង អាចជឿទុកចិត្តជាងគេ នៃ កំណើន សេដ្ឋកិច្ច សកល ហើយ តាមការប៉ាន់ប្រមាណ អត្រារួមចំណែករបស់ប្រទេសចិន ចំពោះ កំណើន សេដ្ឋកិច្ចពិភពលោក គឺ ប្រហែល ៣០ ភាគរយ ។ ដូច ការ ចុះ ផ្សាយ របស់ កា សែត «Finan cial Times» អង់គ្លេស ដែល បាន លើកឡើង ថា “ឆ្នាំ ២០២៦ បាន ចាប់ដំណើការ នូវ ដំណាក់កាល ថ្មី នៃ ការ អនុវត្ត ផែនការ ៥ ឆ្នាំ ជុំថ្មី របស់ ប្រទេសចិន ។ សេដ្ឋវិទូព្យាការណ៍ ថា រដ្ឋាភិបាលមជ្ឈិម និង រដ្ឋបាលមូលដ្ឋាន នឹងដាក់ចេញ នូវ វិធានការ ពាក់ ព័ន្ធ មួយ ចំនួន ដើម្បី ពង្រឹង មូលដ្ឋានគ្រឹះ សម្រាប់ ឱ្យ កំណើនសេដ្ឋកិច្ច មាន ការចាប់ផ្តើម ដ៏ នឹងនរ និង រឹង មាំ” ។ លក្ខ ខណ្ឌទ្រទ្រង់ និង និន្នាការ ជា មូលដ្ឋាន នៃ សេដ្ឋកិច្ចចិនដែលឆ្ពោះទៅ រក ភាពល្អប្រសើរ ក្នុង រយៈពេល យូរ អង្វែង មិនបាន កែប្រែទេ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print