លោក ហ៊ុយ វណ្ណៈ «តម្លៃព័ត៌មាន»

ចែករំលែក៖

ភ្នំពេញ : «តម្លៃព័ត៌មាន» ត្រូវបាន លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកកាសែតកម្ពុជា(សសសក) នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ធ្វើការពន្យល់ និងផ្តល់បទពិសោធន៍ថា,

ទី១. បើការប្រើប្រាស់ព័ត៌មានសម្រាប់ការភូតកុហក ឬប្រជាភិថុត គឺជាការបំផ្លាញដ៏គ្រោះថ្នាក់។ ដូច្នេះ ចូរប្រើព័ត៌មានជាមធ្យោបាយសម្រាប់ទំនាក់ទំនងគ្នាឱ្យកាន់តែប្រសើរ បង្កើនការចូលរួម ពង្រឹងការជឿទុកចិត្តគ្នា និងដើម្បីភាពខ្លាំងរួមគ្នា។
ទី២. ការក្តាប់ព័ត៌មានបានជុំនិងគ្រប់ជ្រុងជ្រោយ នោះយើងអាចបញ្ជៀសបញ្ហា អាចដោះស្រាយបញ្ហារួមគ្នា ហើយលើសពីនេះ ក៏អាចចាប់យកនូវឱកាសថ្មីៗផងដែរ។ លើសពីការប្រឆាំងព័ត៌មានក្លែងក្លាយ គឺការផ្តល់ខ្លឹមសារពិត ច្បាស់ និងជាប្រចាំ។
ទី៣. សីលធម៌របស់អ្នកផ្សាយ សំខាន់ជាងព័ត៌មាន។ បើមិនច្បាស់គួរកុំនិយាយ។ ព័ត៌មានបឋម កុំទាន់វិនិច្ឆ័យ។
ទី៤. ព័ត៌មានពិត គឺជាមាគ៌ា ជាប្រទីបបំភ្លឺផ្លូវ សម្រាប់ការដើរទៅមុខដោយត្រឹមត្រូវ សុវត្ថិភាព និងវិបុលភាព។ ការពិត វារែងស្លែង វាឈឺ ប៉ុន្តែវាជួយព្យាបាល វាធ្វើឱ្យមានការយល់គ្នា និងនាំមកនូវភាពសុខដុមរមនា។ នេះជាតម្លៃរបស់ព័ត៌មាន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print