សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើហិង្សាបណ្តាលស្លាប់ជនរងគ្រោះ

ចែករំលែក៖

ខេត្តកណ្តាល÷ នគរបាលស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាកាលពីវេលាម៉ោង១៦ និង ៣០នាទីថ្ងៃទី១៩ខែមករា ឆ្នាំ២០២៦ស្ថិតក្នុងភូមិសំរោងក្អែរឃុំសំរោងធំស្រុកកៀនស្វាខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះកែប នឿន ភេទប្រុស អាយុ៥៤ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់)។ ដោយឡែកជនសង្ស័យឈ្មោះ តោង តុង ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ តេស្តទឹកនោមរកសារធាតុញៀន (-)អវិជ្ជមាន។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះនិងជនសង្ស័យបានអង្គុយផឹកស្រាថ្នាំជាមួយគ្នា នៅក្រោមដេីមខ្នុរមុខផ្ទះឈ្មោះណេត ស្រីមុំ ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិឃុំកេីតហេតុខាងលេី។ លុះផឹកស្រាថ្នាំអស់ចំនួន៣លីត្រ ធ្លាក់ភ្នែករៀងខ្លួន ជនរងគ្រោះបាននិយាយថា ថ្ងៃនេះចង់សាកក្បាច់គុណជាមួយជនសង្ស័យ។ ពេលនោះជនរងគ្រោះ បានទាត់ទៅលេីជនសង្ស័យ ចំនួនពីរជេីងត្រូវចំមុខ។ ស្រាប់តែភ្លាមនោះ ជនសង្ស័យខឹងក្តៅស្លឹកត្រចៀកក៏ បានស្ទុះក្រោកឡើង ហក់ទាត់ជនរងគ្រោះចំនួន២ជើង
វិញចំផ្ទៃមុខបណ្តាលឲ្យដួលទៅលើដី ហេីយជនសង្ស័យបានដាល់ពីរដៃបន្ថែមទៀត បណ្តាលឲ្យចេញឈាម។

បន្ទាប់មកជនរងគ្រោះបានដេីរទៅផ្ទះសម្រាកជាធម្មតា។លុះដល់ព្រឹកឡើងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៩និង១០នាទីព្រឹក ជនរងគ្រោះមានសភាពមិនស្រួលខ្លួន(លេីសឈាម) ដោយសារមានជំងឺប្រចាំកាយនឹងត្រូវរបួសជនសង្ស័យវាយផងនោះ។ ឃើញអាការ:ប្តីធ្ងន់ធ្ងរ ប្រពន្ធក៏បានជូនជនរងគ្រោះទៅកាន់មណ្ឌល សុខភាពសំរោងធំ។ តែដោយសភាពជម្ងឺធ្ងន់ធ្ងរពេកលោកគ្រូពេទ្យក៏បានបញ្ជូន ជនរងគ្រោះបន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។ តែជាអកុសលពេលទៅដល់មន្ទីរពេទ្យបង្អែកក្រុមគ្រូពេទ្យបានប្រាប់ប្រពន្ធរងគ្រោះថា ឲ្យដឹកជនរងគ្រោះទៅធ្វេីបុណ្យនៅផ្ទះវិញទៅព្រោះសភាពជម្ងឺជនរងគ្រោះធ្ងន់ធ្ងរមេីលមិនកេីតទេ។

រហូតដល់វេលាម៉ោង១៦និង១៥នាទីថ្ងៃ ខែ ឆ្នាំដដែល ប្រពន្ធជនរងគ្រោះបានទូរស័ព្ទមកប្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំសហការជាមួយកម្លាំងជំនាញ ចុះទៅដល់កន្លែងកេីតហេតុធ្វេីស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍ដើម្បីធ្វេីការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចសង្ស័យបានសារភាពថា ខ្លួនស្រវឹងស្រាហើយពិតជាបានប្រេីហិង្សាទាត់ និងដាល់ទៅលេីជនរងគ្រោះប្រាកដមែន។

តាមការបំភ្លឺរបស់ឈ្មោះស៊ុន ណារីភេទស្រី ជាប្រពន្ធជន រងគ្រោះប្រាប់នគរបាលឲ្យដឹងថា ប្តីរបស់គាត់ឈ្មោះកែប នឿន មានអាការ:ជំងឺលេីសឈាមរយៈពេល៥ឆ្នាំហេីយ ដោយលេបថ្នាំលេីសឈាម (ADIPIN- 10) ជាប្រចាំថ្ងៃ។

...

ក្រោយពីការសាកសួររួចកម្លាំងជំនាញសុំគោលការណ៍ថ្នាក់លើ ធ្វើការឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដេីម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print