នគរបាលឃាត់ខ្លួននគរបាលក្លែងក្លាយ​១ក្រុម​ ៤នាក់ នៅស្តុប២០០៤

ចែករំលែក៖

ភ្នំពេញ៖ នគរបាលសក្លែងក្លាយមួយក្រុម អស់លក្ខណ៍ ក្រោយស្ទាក់ឃាត់ខ្លួនប៉ះចំលោកអធិការងនគរបាលខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចក្របួចបានទាំងអស់ នៅវេលាម៉ោង​២៣:០០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចផ្លូវបំបែកស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពព័ត៌មានពីលោកអធិការរងខណ្ឌពោធិ៍សែនជ័យ​ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្ររបស់គាត់ ដោយស្លៀក ពាក់ស៊ីវិល លុះជិះមកដល់ចំណុចកើតហេតុ ក៏មានក្រុមនគរបាលក្លែងក្លាយស្លៀកពាក់ស៊ីវិល៤នាក់ ជិះម៉ូតូ ៣គ្រឿង ពាក់កាត CID មកឈប់ឃាត់គាត់នៅក្បែរស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្សី។

លោកអធិការងបន្តទៀតថា នៅពេលនោះ គាត់បានប្រាប់ទៅកាន់ក្រុមនគរបាលក្លែងក្លាយទាំងនោះថាគាត់ គឺជាអធិការងខណ្ឌពោធិ៍សែនជ័យ តែពួកគេមិនជឿព្រមទាំងស្រែកសម្លុតគាត់ទៅវិញ ទើបភ្លាមៗនោះ ក៏មានកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះមកដល់ធ្វើការឃាត់ក្រុមក្លែងក្លាយនោះ យកទៅធ្វើការសាកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១។

បន្ទាប់ពីឃាត់ខ្លួនក្រុមនគរបាលក្លែងក្លាយរួច ព័ត៌មានក៏បានផ្សព្វផ្សាយដល់បុរសម្នាក់ ដែលធ្លាប់ជាជនរងគ្រោះ​ ដែលត្រូវបានក្រុមនេះបន្លំធ្វើស៊ីលុយអស់ជាង​៣០០ដុល្លារអាមេរិក​ កាលពីពេលកន្លងមក ក៏បានធ្វើដំណើរទៅប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹងបន្ថែម។

...

លទ្ធផល​ ក្រុមនគរបាលក្លែងក្លាយ ដែលមានពាក់កាត ព្រហ្មទណ្ឌ (CID)​ ឬគេហៅថា (កូនខ្លា ឬប៉ូលីសជ័រ) ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនាំ និងបំពេញសុំណុំរឿង អនុវត្តបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print