លោក សៀ សុភក្ដ្រ័៖ បានជំរុញឱ្យអ្នកកាន់សាសនាគ្រីស្ទ គោរពប្រតិបត្ដិប្រព្រឹត្ដិតែអំពើល្អនោះសុខសន្ដិភាព សុខដុមរមនានិងកើត ដល់សង្គមគ្រួសារអ្នក

ចែករំលែក៖

ភ្នំពេញ៖ លោក សៀ សុភក្ដ្រ័ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាង លោក ចាយ បូរិន រដ្ឋមន្ដ្រីក្រសួង ធម្មការ និងសាសនា និងតំណាងគ្រីស្ទបរិស័ទកម្ពុជា បានជំរុញឱ្យអ្នកកាន់សាសនាគ្រីស្ទទាំងអស់គោរពប្រតិបត្ដិ និងប្រព្រឹត្ដិតែអំពើល្អនោះសុខសន្ដិភាព ប្រកបដោយសុខដុមរមនា និងកើតដល់សង្គម គ្រួសារអ្នកហើយ ។
លោកសៀ សុភក្ដ្រ័  បានជំរុញបែបនេះ ក្នុងពិធីពិសាអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំគ្រិស្ទបរិស័ទនៅកម្ពុជា ដែលមានសមាជិកចូលរួម គ្រប់បណ្ដាខេត្ដ២៥ រាជធានី ប្រមាណបីពាន់នាក់  នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិពណ៌និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកស្រី Bridgette L.Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋ អាមេរិកប្រចាំកម្ពុជា និងលោកDerek Forbes នាយកកម្មវិធីមហោស្រពប្រចាំតំបន់អាស៊ី ផងដែរ ។
លោក សៀ សុភក្ដ្រ័ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា៖ អ្នកកាន់សាសនាគ្រីស្ទ អ្នកកាន់សាសនា ព្រះពុទ្ធ អ្នកកាន់សាសនាឥស្លាម អ្នកកាន់សាសនា ណាក៏ដោយ គឺសុទ្ធតែមានគោលដៅតែមួយ គឺចង់បាន តែសេចក្ដីសុខ សេចក្ដីចម្រើនដូចៗគ្នា នោះទាល់តែយើងជាគ្រួសារតែ១ អ្វីដែលយើងគួរចាប់ផ្តើម គឺឯកភាពគ្នា ចុះសម្រុងនឹងគ្នា ជ្រុំជ្រែងគ្នា ពង្រីកទំនាក់ទំនងគ្នា ពង្រឹងសាមគ្គីភាពជាមួយគ្នា ដោយបង្ហាញពីសិរីល្អ
បង្ហាញពីភាពជាក្រុមគ្រួសារតែមួយ នោះជាកម្លាំងមហា សាមគ្គី ក្នុងការរួមចំណែកក្នុងសង្គមជាតិ ក្នុងបុព្វហេតុជាតិមាតុភូមិ សមប្រាថ្នា សាសនារុងរឿង ជាតិរីកចម្រើន ។
លោកសៀ សុភ័ក្ត្រ បានបញ្ជាក់ថា៖ ពិធីនេះត្រូវបានគ្រោងតាំងពីឆ្នាំមុនមកម្ល៉េះ តែគួរឱ្យសោកស្តាយ ដោយ សារមានការប៉ះទង្គិចរវាងកងទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ធ្វើឲ្យមានការផ្លាស់ប្តូរមួយចំនួននៃពិធីដែលបានគ្រោង។ តែបើទោះបីយ៉ាងណា ពិធីនាពេលនេះ យើងអាចជួបជុំគ្នា អធិស្ឋានជាមួយគ្នា សម្រាប់ប្រទេសជាតិយើង សម្រាប់ប្រជាជនខ្មែរ នាដំណាក់កាលនេះ និងក្រុមជំនុំនៅតាមបណ្តោយព្រំដែនផងដែរ។យើងមានព្រះយេស៊ូវតែ១ ក្នុងប្រជាជាតិតែ១ យើងជាចំណែករួមគ្នាក្នុងព្រះគ្រីស្ទ យើងនៅជាមួយគ្នា យើងឈរជាមួយគ្នា
លោកបន្តថា៖ នៅក្នុងព្រះគ្រីស្ទ យើងជាគ្រួសារតែ១ អ្វីដែលយើងគួរចាប់ផ្តើម គឺឯកភាពគ្នា ចុះសម្រុងនឹងគ្នាជ្រុំជ្រែងគ្នា ពង្រីកទំនាក់ទំនងគ្នា ពង្រឹងសាមគ្គីភាព បង្ហាញសិរីល្អរបស់ព្រះ បង្ហាញភាពជាក្រុមគ្រួសារដ៏រឹងមាំ ។ គ្រីស្ទបរិស័ទជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកក្នុងបុព្វហេតុព្រះនាមព្រះយេស៊ូវគ្រីស្ទក្នុងបុព្វហេតុគ្រីស្ទ បរិស័ទ រួមចំណែកក្នុងសង្គមជាតិ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
  ក្នុងនាមតំណាងឱ្យគ្រីស្ទបរិស័ទកម្ពុជា លោកសូមសម្តែងការអរគុណ ដល់សមាគមដំណឹងល្អ ប៊ីលីហ្ក្រាហាំ ពិសេសលោកគ្រូគង្វាល Franklin Graham និងសហការី ដែលបានសហការជាមួយគ្រីស្ទបរិស័ទខ្មែរ ពិសេសគឺជ្រុំជ្រែងទាំងស្រុងទាំងថវិកា និងបច្ចេកទេស ដល់ការរៀបចំពិធិអាហារសាមគ្គីនាពេលនេះ និងឆ្ពោះទៅប្រាព្ធពិធី មហោស្រពសៀមរាបជាទីស្រលាញ់ នាថ្ងៃទី២៤ ២៥ ខាងមុខ។
លោក Franklin Graham ប្រធាននិងជានាយកប្រតិបត្តិនៃសមាគម ផ្សព្វផ្សាយដំណឹងល្អBillyGraham (BGEA) បានមានប្រសាសន៍លើកឡើងថា៖ ប្រទេសកម្ពុជាពិតជាមានការអភិវឌ្ឍរីកចម្រើន យ៉ាងខ្លាំង បើប្រៀបធៀបកាលពីជាង២០ឆ្នាំមុន ដោយពេលនេះ មានអគារខ្ពស់ៗយ៉ាងច្រើន។ យើងទាំងអស់សូមអធិស្ឋានដល់ថ្នាក់ដឹកនាំកំពូលៗ របស់កម្ពុជា និងអធិស្ឋានដល់ថ្នាក់ដឹកនាំ នៅថ្នាក់ក្រោមជាតិទាំងអស់ឱ្យទទួលបានតែសេចក្ដីសុខ សេចក្ដីចម្រើន ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិមាតុភូមិឱ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត  ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print